Post News Media ព័ត៌មានកីឡា Sanchez ជិតផ្...

Sanchez ជិតផ្លាស់ទៅកាន់ Paris Saint Germain

ខ្សែប្រយុទ្ធឈីលី Alexis Sanchez អាចនឹងផ្លាស់ទៅកាន់ក្រុម Paris Saint Germain នៅខែមករាខាងមុខនេះ ខណ:ក្លិប Man City និង Juventus ទំនងជាបរាជ័យ ក្នុងការនាំយកខ្សែប្រយុទ្ធ​ដ៍មុតស្រួចមួយនេះ។

បើតាមរបាយការណ៍ របស់ Canal Plus បានឲ្យដឹងថា ខ្សែ​ប្រយុទ្ធ Alexis Sanchez ទំនងជាផ្លាស់ទៅកាន់ក្រុម​កំពូលរបស់បារាំង Paris Saint Germain នៅខែមករាខាងមុខនេះ។ បើតាមប្រភពខាងលើដដែល បានឲ្យដឹងបន្ថែមទៀតថា កាលពីដើមសប្តាហ៍កន្លងមកនេះ ភ្ញាក់ងាររបស់ Alexis Sanchez បានធ្វើដំណើរទៅកាន់​ប្រទេសបារាំង ដើម្បីជួបពិភាក្សាជាមួយក្រុម Paris Sanit Germain ទាក់ទងនឹងការផ្ទេរ កីឡាកររូបនេះ ទៅកាន់ក្លិប​កំពូលបារាំងមួយនេះ។

ជាការពិតណាស់ Sanchez ត្រូវបានក្លិបធំៗជាច្រើន ប្រជែងចង់បានកីឡាកររូបនេះ ដូចជាក្រុម Paris Saint Germain, Manchester City និង​ Juventus ជាដើម។ យ៉ាងណាវិញ កាលពីមួយរយ:មុន ប្រភពពត៌មានជាច្រើនបានលើកឡើង​ថា Alexis Sanchez នឹងផ្លាស់មកកាន់ក្រុម Manchester City ដើម្បីមកក្រោមការដឹកនាំរបស់ លោក Pep Guadiola អតីតអ្នកដឹកនាំចាស់របស់គេ។ ក៍ប៉ុន្តែ បន្ទាប់ពីភ្នាក់ងារបស់ Alexis Sanchez បានធ្វើដំណើរទៅកាន់ ប្រទេសបារាំងរួចមក បានធ្វើឲ្យគេជឿជាក់ថា​ កីឡាករ​ឈីលីរូបនេះ នឹងផ្លាស់ទៅ​កាន់ក្រុម Paris Saint Germain នៅខែមករាខាងមុខនេះ ជាក់ជាមិនខាន។

ដូច្នេះហើយ រង់ចាំមើលថា នៅខែមករាខាងមុខនេះ Alexis Sanchez ពិតជាផ្លាស់ទៅកាន់ក្រុម Paris Saint Germain មែនឬយ៉ាងណា? ខណ:ភ្នាក់ងា របស់កីឡាកររូបនេះ បានធ្វើដំណើរទៅដល់ប្រទេសបារាំង ដើម្បីជួបពិភាក្សាជា​មួយក្រុម Paris Saint Germain ហើយ។

Loading...