ព័ត៌មានកីឡា

Javier Mascherano ឈានជិតដល់កិច្ចព្រមព្រៀងជាមួយក្លិបចិន Hebei China Fortune ហើយ

ខ្សែបម្រើការពារ Javier Mascherano នឹងចាកចេញពីក្លិប Barcelona ដើម្បីទៅចូលរួមជាមួយក្រុម Hebei China Fortune របស់ចិន​ នៃក្របខ័ណ្ឌ Chinese Super League ក្នុងពេលឆាប់ៗ នេះបើយោងតាម The Sun ។

Barcelona និង Hebei Fortune បានឈានដល់កិច្ចព្រមព្រៀងមួយសម្រាប់កីឡាករ Mascherano នៅក្នុងការផ្លាស់ប្តូរមួយ ដែលត្រូវបានកំណត់តម្លៃ ១០ លានអឺរ៉ូ។ កីឡាករអាហ្សង់ទីនរូបនេះ បានចូលរួមជាមួយក្រុម Barcelona ដោយផ្លាស់ពីក្លិប Liverpool កាលពីខែសីហា ឆ្នាំ ២០១០ ហើយបានបង្ហាញខ្លួនជាង ៣៣០ ដង ក្នុងកំឡុងរយ:ពេលប្រាំពីរឆ្នាំជាមួយក្លិបអេស្ប៉ាញនេះ។ ទន្ទឹមនឹងនេះដែរក្លិប Barcelona ត្រូវបានគេរាយការណ៍ថា បានចាប់អារម្មណ៍លើខ្សែប្រយុទ្ធរបស់ក្លឹប Atletico Madrid កីឡាករ Antoine Griezmann និងកីឡាករខ្សែប្រយុទ្ធ Philippe Coutinho ។

ទោះបីជាយ៉ាងណាក៏ដោយកីឡាករវ័យ ៣៣ ឆ្នាំរូបនេះ បានបាត់បង់ការពេញចិត្តក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Ernesto Valverde ហើយបានប្រាប់ Barca កាលពីខែវិច្ឆិកាថាគាត់មានបំណងចាកចេញ។ ដូច្នេះហើយ Mascherano ការផ្លាស់ទៅកាន់ទឹកដីប្រទេសចិន ជាក់ជាមិនខាន៕

មតិយោបល់