Post News Media ព័ត៌មានកីឡា Muangthong Un...

Muangthong United និង Bangkok United ប្រជែងគ្នានាំយកកីឡាករ Jaja Coelho

ក្លិប Muangthong United និង Bangkok United បានចូលរួមក្នុងការដណ្តើមយកអតីតកីឡាករ Buriram United ដែលមានឈ្មោះថា Jaja Coelho ។

FPS Management ដែលជាភ្នាក់ងាររបស់ Jaja Coelho បានបង្ហាញឱ្យដឹងថាមានក្លិបថៃចំនួន ៤ ដែលចង់ចុះហត្ថលេខាជាមួយកីឡាករប្រេស៊ីរូបនេះ ។ អ្នកតំណាងផ្នែកគ្រប់គ្រងរបស់ FPS បាននិយាយថា៖ “យើងបញ្ជាក់ថាកីឡាកររបស់យើង បាននិយាយជាមួយក្លិបថៃ ១ រួចហើយ។ មានក្រុមមកពីប្រទេសកូរ៉េ ជប៉ុន ទួកគី និងអារ៉ាប់ប៊ីសាអូឌីត ដែលចង់ផ្តល់កិច្ចសន្យាមួយឱ្យគាត់។ ប៉ុន្តែ Coelho ពិតជាចង់ត្រលប់ទៅប្រទេសថៃវិញ ដើម្បីបង្ហាញថាចំនួនគ្រាប់បាល់ដែលគាត់រកបានកាលពីរដូវកាលមុនមិនមែនជារឿងចៃដន្យទេ “។

Coelho គឺជាផ្នែកសំខាន់មួយដែលជួយឱ្យ Buriram United ទទួលបានជើងឯកនៃក្របខ័ណ្ឌ Thai League 1 ក្នុងឆ្នាំ ២០១៧នេះ ។ កីឡាករប្រេស៊ីល គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេពោលគឺរកបាន ៣៤គ្រាប់ ក្នុងចំណោម ៣៤ប្រកួត និងជាអ្នកបញ្ចូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ជូលទីបាន ១២ដង នៅក្នុងលីគ(Thai League 1)។

សូមរំលឹកថា Jaja Coelho ត្រូវបានក្លិប Buriram United ខ្ចីជើងមកពីក្លិប Lokeren កាលពីរដូលកាលមុន។ ទោះជាយ៉ាងណាដោយការសម្រេចចិត្តចុះកិច្ចសន្យារបស់គាត់ជាមួយក្លិបណានោះ យើងនឹងបានដឹងនៅដើមខែក្រោយ៕

Loading...