ព័ត៌មានកីឡា

Louis van Gaal នឹងវិលមកកាន់ Premier League វិញ

អតីតអ្នកចាត់ការក្រុមបីសាចក្រហម Manchester United លោក Louis van Gaal កំពុងតែត្រៀមខ្លួនវិល​មកកាន់លីគកំពូលអង់គ្លស Premier League វិញហើយ។

បើតាមការចុះផ្សាយរបស់​ Daily Mail បានឲ្យដឹងថា លោក Louis van Gaal នឹងវិលមកកាន់ Premier League វិញ ក្នុងពេលឆាប់ៗនេះ។ ជាក់ស្តែងណាស់ បន្ទាប់ពីបណ្តេញលោក Paul Clement ចេញកាលពីយប់ថ្ងៃពុធ កន្លងមកក្រុម Swansea City កំពុងតែសម្លឹងឃើញលោក​ van Gaal ក្នុងការមកដឹកនាំ​ក្លិបនៅពេលឆាប់ៗនេះ។ ក្រោមការដឹកនាំរបស់លោក Paul Clement រដូវកាលនេះ ក្រុម Swansea City កំពុងតែដុនដាបយ៉ាងខ្លាំង ដោយឈរបាតតារាង នៃ Premier League មានត្រឹម១២ពិន្ទុប៉ុណ្ណោះ ឆ្លងកាត់ការ​ប្រកួត ១៨លើកកន្លងមក។

យ៉ាងណាវិញ សម្រាប់ការត្រៀមនាំយកលោក Louis van Gaal មកដឹកនាំនេះដែរ Swansea សង្ឃមថា អ្នកចាត់ការជនជាតិហូរឡង់រូបនេះ នឹងជួយក្រុមឲ្យបន្ត​លេងនៅ Premier League រដូវកាលក្រោយទៀត ដោយមិនប្រាថ្នាចង់លេងពាននៅតំបន់អឺរ៉ុបឡើយ ព្រោះថា​គម្លាតពិន្ទុ នៅពេលនេះ ពិតជាពិបាកខ្លាំងណាស់ ដែល​ Swansea អាចប្រជែងតំណែងលេងពានអឺរ៉ុបនៅឆ្នាំ​ក្រោយនេះ។

ដូច្នេះហើយ ក្នុងពេលដ៍ខ្លីខាងមុខនេះ លោក Louis van Gaal នឹងវិលមកកាន់ Premier League វិញ ក្នងនាមជាអ្នកចាត់ការថ្មី របស់ក្រុម​ Swansea City ។

មតិយោបល់