Post News Media ព័ត៌មានកីឡា ថៃនឹងអនុវត្តប...

ថៃនឹងអនុវត្តបច្ចេកវិជ្ជា វីដេអូជំនួយដល់អាជ្ញាកណ្តាល នៅក្របខ័ណ្ឌ Thai League 1 នាឆ្នាំក្រោយ

គណ:កម្មាធិការបាល់ទាត់ថៃ (FAT) ប្រកាសកាលពីថ្ងៃពុធ នឹងដាក់ឱ្យប្រើប្រាស់បច្ចេកទេសវីដេអូជំនួយដល់អាជ្ញាកណ្តាល VAR (Video Assistant Referee) នៅក្នុងការប្រកួតកីឡាបាល់ទាត់ក្នុងស្រុកមួយចំនួន។

លោក Somyot Poompanmuang ប្រធាន FAT បានបញ្ជាក់ថា ការសាកល្បងលើកដំបូងសម្រាប់ VAR បានរួចរាល់ហើយក្នុងជំនួបរបស់ Buriram United ក៏ដូចជា Chiang Rai United ខណ:ដែលការអនុវត្តនៅត្រូវបានដាក់ឲ្យប្រើក្នុងការប្រកួត Thailand Champions Cup នឹង Thai League 1 និង FA Cup ចាប់ពីដើមឆ្នាំក្រោយ។

លើសពីនេះទៀត FAT ត្រូវបានប្រកាសថា នឹងដាក់បង្ហាញនូវបច្ចេកវិទ្យានេះផ្លូវការដំបូង នៅក្នុងឆ្នាំ ២០១៨ ក្នុងក្របខ័ណ្ឌ Thai League 1 ដែលនឹងចាប់ផ្តើមនាថ្ងៃទី ០៩ ខែកុម្ភ:។ ម្យ៉ាងវិញទៀតលោក Somyot ក៏បានតម្រូវឱ្យស្ថាប័នគ្រប់គ្រងថ្នាក់ជាតិសិក្សាពីប្រសិទ្ធភាពនៃការប្រើប្រាស់បច្ចេកវិទ្យានេះ៕

Loading...