Post News Media ព័ត៌មានកីឡា ការប្រកួតយ៉ាង...

ការប្រកួតយ៉ាងជក់ចិត្តរវាង Arsenal និង​ Liverpool បានត្រឹម ៣-៣

ក្រុមកាំភ្លើងធំ Arsenal បានបើកទ្វារកីឡារដ្ឋាន Emirates Stadium ទទួលក្រុមហង្សក្រហម Liverpool យប់មិញនេះ ដែលការប្រកួតរវាងក្រុមទាំង២ ពិតជាជក់ចិត្តយ៉ាងខ្លាំង។

យ៉ាងណាវិញ ក្រុមជើងខ្លាំងទាំង២ នេះ ថ្វីដ្បិតតែការប្រកួត​នេះលេងក្នុងទឹកដីរបស់ក្រុមកាំភ្លើងធំ Arsenal ក៍ដោយ​តែនៅតែមិនអាចយក៣ពិន្ទុបានពី Liverpool ឡើយ ដោយលេងបានត្រឹម ៣-៣ ប៉ុណ្ណោះ។ ក្នុងនោះដែរ ក្រុមភ្ញៀវ Liverpool អាចនាំមុខក្រុមម្ចាស់ផ្ទះមុន ដល់ទៅ ២គ្រាប់មុន តាមរយ:ការស៊ុតរបស់ កីឡាករ Phiippe Coutinho នៅនាទីទី២៦ និង Mohamed Salah នៅនាទីទី ៥២។ យ៉ាងណាវិញនោះ ក្រុមកាំភ្លើងធំ Arsenal បានវាយបកវិញយ៉ាងខ្លាំងក្លា​ រហូតដល់ទៅ៣គ្រាប់វិញ ខណ:ចំណាយពេលត្រឹម ៥នាទីប៉ុណ្ណោះ ដោយនៅនាទីទី៥៣ ស៊ុតតាមពី​ក្រោយដោយ Alexis Sanchez , នាទីទី៥៦ ស៊ុតដោយ​កីឡាករ Granit Xhaka និងនៅនាទីទី ៥៨ ស៊ុតបានដោយ​ Mesut Ozil ដែលធ្វើឲ្យ Arsenal នាំមុខ ៣-២ លើក្រុមហង្សក្រហម Liverpool វិញ។

ក៍ប៉ុន្តែ ក្តីសង្ឃឹម ទទួលបាន៣ពិន្ទុរបស់ក្រុមកាំភ្លើងធំ Arsenal ត្រូវបានបញ្ចប់ ក្រោយពីខ្សែប្រយុទ្ធប្រេស៊ីល Roberto Firmino ស៊ុតតាមស្មើឲ្យ Liverpool វិញ នៅនាទីទី៧១ ដែលធ្វើឲ្យក្រុមទាំង២ បញ្ចប់ក្នុងលទ្ធផល ៣-៣ ។ ដូច្នេះហើយ Arsenal និង Liverpool បានចែកគ្នាម្នាក់ ១ពិន្ទុត្រឡប់ទៅវិញរៀងៗខ្លួន។

Loading...