Post News Media ព័ត៌មានកីឡា មិត្តភាព៖ ភ្ន...

មិត្តភាព៖ ភ្នំពេញក្រោន សាកជើងជាមួយ គិរីវង់សុខសែនជ័យ រសៀលនេះ

ក្រុមបាល់ទាត់ដែលប្រកបអាជីពនៅលីគកំពូល ភ្នំពេញក្រោន បានណាត់ក្រុមដែលធ្លាក់ទៅលីគទី២ គិរីវង់សុខសែនជ័យ មកធ្វើការប្រកួតមិត្តភាពកម្តៅសាច់ដុំ នាវេលាម៉ោង ៣:៣០ នាទីរសៀលនេះ នៅលើវាលស្មៅធម្មជាតិនៃកីឡដ្ឋាន RSN។

បន្ទាប់ពីទទួលបានចំណាត់ថ្នាក់លេខ៥ ក្នុងរដូវកាល ២០១៧ កីឡាកររបស់ ភ្នំពេញក្រោន បានចាក់ចេញជាច្រើនរូប។​ ចំណែកឯ គិរីវង់សុខសែនជ័យ ត្រូវធ្លាក់ទៅលីគលំដាប់ទី២ នារដូវកាលក្រោយ បន្ទាប់ពីធ្វើមិនបានល្អសោះនៅរដូវកាល ២០១៧ ប៉ុន្តែគ្រូបង្វឹកក្រុមដែលនៅខេត្តតាកែវនេះ បានលើកឡើងថា បើទោះបីជាត្រូវធ្លាក់ទៅលីគទី២ តែយើងនឹងឡើងមកលីគកំពូលវិញនៅរដូវកាលបន្ទាប់។

សូមបញ្ជាក់ថា នេះគឺជាជំនួបមិត្តភាពលើកដំបូង នៅពេលដែលការប្រកួតវគ្គសន្សំពិន្ទុក្នុងលីគកំពូលបានបញ្ចប់ ខណ:ដែល Post Sport នឹងធ្វើការផ្សាយផ្ទាល់ ក្នុងការប្រកួតរសៀលនេះផងដែរ៕

Loading...