Post News Media ព័ត៌មានកីឡា Rivaldo៖ បើឈ្...

Rivaldo៖ បើឈ្នះ Balon D’Or ៥ដងក៍ខ្ញុំនិយាយថា ខ្ញុំគឺជាកីឡាករល្អជាងគេលើលោកដែរ

បន្ទាប់ពីកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បាននិយាយទៅកាន់អ្នកសារពត៌មាន ថារូបគេគឺជាកីឡាករបាល់ទាត់ដែលល្អជាងគេលើលោក ក្រោយពេលដែលរូប​គេបានឈ្នះពានរង្វាន់ Balon D’Or ជាលើកទី៥ កាលពីពេលថ្មីៗ កន្លងមកនេះ បានធ្វើឲ្យមានប្រតិកម្មយ៉ាងខ្លាំងក្លាពីសំណាក់ តារាបាល់ទាត់ល្បីៗជាច្រើនរូប ក្នុងនោះដែរ សូម្បីតែអតីវីរបុរសរបស់ក្រុមជម្រើសជាតិ អាហ្សង់ទីន Diego Maradona ក៍ប្រតិកម្មតប ជាមួយនឹង Ronaldo ដែរ។

យ៉ាងណាវិញ បើតាមរបាយការណ៍ របស់ The Goal បានឲ្យដឹងថា អតីតកីឡាករ៍ឆ្នើម និងជាអ្នកដែលបានចូលរួមឲ្យក្រុម ជម្រើសជាតិប្រេស៊ីលលើកពាន FIFA World Cup កាលពីឆ្នាំ ២០០២ កីឡាករ Rivaldo ហាក់មិនប្រតិកម្ម​ជាមួយនឹងសម្តីអួតក្អេងក្អាង របស់ Cristiano Ronaldo ឡើយ។ ក្នុងនោះដែរ Rivaldo បានឲ្យដឹងថា ប្រសិនបើរូបគេជា Ronaldo វិញ គាត់នឹងនិយាយពាក្យនេះដូចគ្នា ព្រោះគាត់បាននោយាយថា នៅក្នុងពិភពបាល់ទាត់ តាំងពីបង្កើតដំបងរហូតដល់ពេលបច្ចុប្បន្ននេះ កម្រនឹងមានកីឡាករណាដែលល្បីល្បាញ បានជាង១០ឆ្នាំណាស់។ ម្យ៉ាងវិញទៀត បើក្រឡេកមើល ពីពានរង្វាន់ Balon D’Or វិញ ក្រៅពី Lionel Messi និង Cristiano Ronaldo គឺពុំទាន់មានកីឡាកររូបណា ដែលអាចឈ្នះរហូដល់ទៅ៥លើកឡើយ។

ម្យ៉ាងវិញទៀត Cristiano Ronaldo ពិតជាសាកសម ជាកីឡាករដែលល្អជាងគេក្នុងលោកមែន ថ្វីដ្បិត Lionel Messi ជាដៃគូប្រជែងយ៉ាងធំ និងមានអ្នកគាំទ្រឲ្យតម្លៃ ថាជាកីឡារល្អជាងគេក្នុងលោក ដូចទៅនឹង Ronaldo ដែលបានអះអាងបែបនេះក្តី ក៍ប៉ុន្តែ Ronaldo នៅមានសាកសមជាង Messi ។ ការលើកឡើងបែបនេះ ដោយសារតែ Rivaldo បានមើលឃើញថា កីឡាករទាំង២ នេះ បានជួយឲ្យក្លិបអាជីពឈ្នះពានរង្វាន់បានជាច្រើន​ដូចគ្នា ទាំងក្នុងស្រុក និងក្រៅស្រុក ជាពិសេសនោះ គឺពានរង្វាន់ផ្ទាល់ខ្លួន ដែលកីឡាករទាំង២ បានបង្កើតសករាជថ្មីមួយ សម្រាប់ពិភពបាល់ទាត់ នោះគឺ ការឈ្នះពាន​ Balon D’Or បានម្នាក់ ៥លើក ក្នងរយ:ពេល ១០ឆ្នាំចុងក្រោយនេះ។

យ៉ាងណាវិញ Rivaldo បានបញ្ជាក់យ៉ាងច្បាស់ថា ចំណុចដែល Ronaldo ល្អជាង Messi ក្នុងការក្លាយខ្លួនជាកីឡាករល្អជាងគេលើលោក​នោះ គឺ Cristiano Ronaldo បានជួយឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ ឈ្នះពាន​ Euro កាលពីឆ្នាំ ២០១៦ ថ្មីៗនេះ ខណ: Lionel Messi តាំងពីចាប់អាជីពនៅក្រុម ជម្រើសជាតិអាហ្សង់ទីនរួចមក កីឡាករឆ្នើមរូបនេះ មិនទាន់ជួយឲ្យក្រុមជម្តើសជាតិ ឈ្នះពានណាមួយនៅឡើយទេ ដោយត្រឹមរងជើងឯក Coppa CONCACEF ចំនួន២លើក និងរងជើងឯក World Cup កាលពីឆ្នាំ ២០១៤។ ដូច្នេះហើយ Rivaldo បាននិយាយថា ប្រសិនបើរូបគេជា Cristiano Ronaldo ហើយអាចឈ្នះពាន Balon D’Or បាន៥លើកនោះ Rivaldo ក៍និយាយថា រូបគេគឺជាកីឡាករល្អជាគេលើលោក​ដែរ។

Loading...