Post News Media ព័ត៌មានកីឡា Inter ចង់ខ្ចី...

Inter ចង់ខ្ចី Mkhitaryan ពីក្រុម​បីសាចក្រហម Man Utd នៅរដូវក្តៅក្រោយ

ក្រុមយក្សអ៊ីតាលី Inter Milan កំពុងតែមានបំណងចង់ខ្ចី​ជើងខ្សែបម្រើកណ្តាល Henrikh Mkhitaryan ពីក្រុម​បីសាចក្រហម Manchester United នៅខែមករាខាង​មុខនេះ។

បើតាមការចុះផ្សាយរបស់ Talk Sports បានឲ្យដឹងថា ក្រុម Inter Milan នឹងខ្ចីជើង កីឡាករដែល Man Utd ចង់ដោះលែងនៅខែមករាខាងមុខនេះ គឺកីឡាករ Henrikh Mkhitaryan ។ ជាការពិតណាស់ ក្រុមបីសាចក្រហម បានត្រៀមលក់កីឡាកររូបនេះចេញហើយ ខណ:ក្រុម Dortmund បានត្រៀមទឹកប្រាក់ដល់ទៅ ៣៥លានផោន ក្នុងការនាំយកកីឡាកររូបនេះទៅកាន់អាឡឺម៉ង់វិញ។

យ៉ាងណាក៍ដោយ ក្រុម Inter Milan បានបង្ហាញនូវចេទនាចង់បានកីឡាករអាល់បានៀរូបនេះ ដោយក្រុមអ៊ីតាលីមួយនេះ កំពុងតែរៀបចំឯកសារដើម្បីខ្ចី​ជើងយកទៅកាន់ San Siro នៅខែមករា ក្នុងពេលដ៍ខ្លីនេះ។ ក្នុងនោះដែរ Inter Milan មានគោលជំ​ហរត្រឹមតែខ្ចីជើង Mkhitaryan ប៉ុណ្ណោះ ដោយមិនមានបំណងចង់ទិញយកផ្តាច់ នៅរដូវក្តៅក្រោយ​ឡើយ។ ថ្វីបើយ៉ាងនេះក្តី Inter Milan​ នៅតែជឿជាក់ថា ក្លិបរបស់ពួកគេនឹងអាចនាំយក Mkhitaryan បាន ព្រោះថា តាមរយ:ទំនាក់ទំនងយ៉ាងល្អជាមួយលោក Jose Mourinho រួមនឹងបំណងដែលលោក Mourinho ចង់បាន Ivan Perisic ពី Inter Milan ផងនោះ ប្រហែលជាអ្នកចាត់ការក្រុមបីសាចក្រហម Manchester United រូបនេះ យល់ព្រមជាក់ជាមិនខាន។

ដូច្នេះហើយ ក្រុម Inter Milan នឹងប្រជែងជាមួយក្រុម Dortmund ក្នុងការនាំយក Henrikh Mkhitaryan ពីក្រុមបីសាចក្រហ Manchester United ស្របពេលដែល Dortmund ចង់ទិញផ្តាច់ ចំណែក Inter Milan ចង់ខ្ចីជើង។

Loading...