ព័ត៌មានកីឡា

Barcelona ផ្តល់កាដូ Chrismas យ៉ាងមានន័យដល់ Real Madrid

ក្រុម Barcelona បានផ្តល់កាដូរយ៉ាងមានន័យបំផុតដល់​ក្រុម Real Madrid ក្នុងជំនួប El Clasico នៅទឹកដី Santiago Bernabeu យប់មិញនេះ ដោយបំបាក់ Real Madrid ក្នុងលទ្ធផល ៣-០ ។

នេះគឺជាកាដូរ Chrismas ដ៍មានតម្លៃមួយ របស់ក្រុម Barcelona ដើម្បីឆ្លើយតបទៅនឹង ការបង្អួតពានទាំង៥ របស់ Real Madrid នៅមុនការប្រកួតនេះ។ ជាការពិត​ណាស់ Real Madrid ត្រូវក្រុម Barcelona លុតយ៉ាចាស់ដៃ ក្នុងលទ្ធផល ៣-០ ខណ: ៣គ្រាប់នេះ រកបាននៅតង់ទី២ ទាំងអស់ ដែលគ្រាប់ទី១ រកបានដោយ Luis Suarez នៅនាទីទី ៥៤, ការទាត់បាល់ ១១ម៉ែត្រ របស់ Lionel Messi នៅនាទីទី៦៤ និង កីឡាករ Alex Vidal នៅនាទីទី៩០ ។

តាមរយ:ការប្រកួតចាញ់ Barcelona ក្នុងទឹកដីនេះដែរ បានធ្វើឲ្យក្រុម Real Madrid កាន់តែមានពិន្ទុឃ្លាតពី Barcelona កាន់តែច្រើនជាងមុន ដែលទំនងជារដូវកាលនេះ Real Madrid អាចនឹងរបូតពាន Laliga ឆ្នាំនេះក៍ថាបាន។ គួរបញ្ជាក់ផងដែរថា Real Madrid បានបន្តការបរាជ័យក្នុងដីខ្លួនឯងទៀតហើយ ក្រោមស្នាដៃ ក្រុម Barcelona ២រដូវកាលជាប់គ្នា ហើយ ដែលនេះគឺជារឿងដ៍អាម៉ាស់បំផុតសម្រាប់ក្រុម អធិរាជស Real Madrid ។ យ៉ាងណាវិញនោះ ការបំបាក់ក្រុម Real Madrid នេះដែរ​​ ប្រៀបដូចជាការរំពឹងទុកមុន របស់ Lionel Messi ដែលតារាឆ្នើមរូបនេះ ចង់ផ្តល់កាដូរដ៍មានតម្លៃ សម្រាប់ក្រុម Real Madrid នៅថ្ងៃ Chrismas ខាងមុខនេះ។

ដូច្នេះហើយ ការបំបាក់ Real Madrid ជាការផ្តល់កាដូ Chrismas ដ៍មានតម្លៃបំផុត ដែលជាការឆ្លើយតប ទៅនឹងការសម្ញែង​ពានទាំង៥ ដែល Real Madrid បានបង្អួតកាលពីមុនការ​ប្រកួតនេះ។

//www.youtube.com/watch?v=1zqgvyzZOIQ

មតិយោបល់