ព័ត៌មានកីឡា

Man City នៅតែមិនទាន់ស្គាល់ពាក្យថាចាញ់

ក្រុម Manchester City ក្រោមការដឹកនាំរបស់លោក Pep Guadiola នៅរដូវកាលនេះ ពិតជាលេងឡើងជើងគួរឲ្យកត់សម្គាល់មែន ដោយមិនទាន់ស្គាល់ពាក្យថាចាញ់ នៅ Premier League ឡើយ។

ជាក់ស្តែងណាស់ ក្នុងជំនួបជាមួយក្រុម Bournemouth យប់មិញនេះ ក្រុម Manchester City បានបន្តមកបំបាក់ក្នុងលទ្ធផល ៤-០ ទៀត។ ក្នុងនោះដែរ ខ្សែប្រយុទ្ធអាហ្សង់ទីន Sergio Aguero ស៊ុតបាន ២គ្រាប់ក្នុងការប្រកួតនេះ ដោយស៊ុតបាននៅនាទីទី២៧និង នាទីទី៧៩ ខណ:២គ្រាប់ផ្សេងទៀត រកបានដោយ ខ្សែប្រយុទ្ធអង់គ្លេស Raheem Sterling នៅនាទីទី ៥៣ និងខ្សែការពារស្លាប Danilo នៅនាទីទី៨៥។ តាមរយ:ជ័យជម្នះនេះ Manchester City កាន់តែមានសុវត្ថិភាព ក្នុងការគ្រងជើងឯក Premier League លើកដំបូងក្រោមការដឹកនាំរបស់លោក Pep Guadiola ក្នុងរដូវកាលទី២ របស់លោក។ ដូច្នេះហើយ Manchester City មិនទាន់ចាញ់១ប្រកួតនៅឡើយទេ ក្នុងរដូវកាលនេះ នៅ Premier League ដែលមានន័យថា ក្រុម Man City ក្រោមការដឹកនាំរបស់​លោក Pep Guadiola នៅពេលនេះ មិនខុសពីក្រុម Barcelona ក្រោមការដឹកនាំរបស់លោក Pep Guadiola កាលពីប៉ុន្មានឆ្នាំមុនឡើយ។

ម្យ៉ាងវិញទៀត ពាន Premier League ឆ្នាំនេះ ប្រហែលជា ៩០% ភាគរយ ដែលក្រុម Manchester ដណ្តើមយក ស្របពេលដែល Manchester United, Tottenham និង Chelsea ពិតជាពិបាកក្នុងការប្រជែងយកពាននេះណាស់។

https://www.youtube.com/watch?v=eSxTyDoOwRE

 

មតិយោបល់