Post News Media ព័ត៌មានកីឡា Leicester កាត...

Leicester កាតក្រហម១ហើយ នៅអាចវាយបកតាមស្មើ បីសាចក្រហមបានទៀត

នេះគឺជារឿងដ៍មិនគួរឲ្យនឹកស្មានដល់មួយ ដែលក្រុម Leicester City ទទួលបានកាតក្រហម១ហើយ បែរជាអាចរកគ្រាប់បាល់ តាមស្មើលើក្រុមបីសាចក្រហម Manchester បានវិញនោះ។

ជាក់ស្តែងណាស់ ក្រុម Leicester បានបើកទ្វារទទួលក្រុម​បីសាចក្រហម Manchester United ដោយបញ្ចប់​ក្នុងលទ្ធផល ២-២ នៅកីឡារដ្ឋាន King Power ។ យ៉ាងណាវិញនោះ អ្វីដែលជារឿងដ៍ភ្ញាក់ផ្អើលនោះ ក្រុមបីសាចក្រហម Manchester United បានធ្វើឲ្យរបូតគ្រាប់បាល់ចុងម៉ោង ជាហេតុនាំឲ្យ ក្រុម Leicester City តាមស្មើមកវិញ ក្នុងលទ្ធផល ២-២ ខណ:ក្រុមមួយនេះ ទទួលបានកាតក្រហមមួយទៀតនោះ។ ក្នុងនោះដែរ ខ្សែប្រយុទ្ធ Jamie Vardy រកគ្រាប់បាល់ឲ្យក្រុម Leicester City នាំមុខមុនតាំងពីនាទីទី ២៧មកម្លេះ ក៍ប៉ុន្តែត្រូវបាន កីឡាករ Juan Mata រកបានគ្រាប់បាល់តាមស្មើមកវិញ នៅនាទីទី៤០។

ម្យ៉ាងវិញទៀតនោះនៅ នៅតង់ទី២ នាទីទី៦០Juan Mata ដដែលបានបន្ថែមគ្រាប់បាល់ទី២ ឲ្យ​ Man Utd ធ្វើការនាំមុខវិញម្តង ស្របពេលដែលនៅនាទីទី ៧៣ កីឡាករ Daniel Amartey របស់ក្រុ​ម Leicester City ទទួលបានកាតក្រហម ដែលកាន់តែបន្តពន្លឺជ័យជម្នះ​សម្រាប់បីសាចក្រហម។ យ៉ាងណាវិញ បើទោះបីជា ទទួលបានកាតក្រហមក្តី តែក្រុម Leicester City បានវាយបកតាមស្មើមកវិញ នៅចុងម៉ោង នាទីទី៩០ ដោយការស៊ុតរបស់កីឡាករ Harry Maguire ដែលធ្វើឲ្យ Man Utd ចុកឈាមយ៉ាងខ្លាំង។

ដូច្នេះហើយ ក្រុមបីសាចក្រហម Manchester United បានបន្តរបូតពិន្ទុបន្តទៀតនៅសប្តាហ៍នេះ បើទោះបីជាមានភាគរយខ្ពស់ ក្នុងការឈ្នះក្តី។

Loading...