Post News Media ព័ត៌មានកីឡា Harry Kane ទំ...

Harry Kane ទំនងជាអាចឈ្នះស្បែកជើងមាស ៣រដូវកាលជាប់គ្នា

ខ្សែប្រយុទ្ធអង់គ្លេស ដែលកំពុងតែមានឈ្មោះបោះសម្លេង Harry Kane អាចនឹងក្លាយជាកីឡាករដំបូងនៅ Premier League ក្នុងការឈ្នះស្បែកជើងមាស ៣រដូវកាលជាប់ៗគ្នា។

បន្ទាប់ពីអាចស៊ុតបាន៣គ្រាប់យប់មិញនេះ ក្នុងការប្រកួតយកឈ្នះក្រុម Burnley ៣-០ បានធ្វើឲ្យ ខ្សែប្រយុទ្ធដ៍ឆ្នើមរូបនេះ តាមទាន់គ្រាប់បាល់របស់ កីឡាករ Mohamed Salah របស់ក្លិប ហង្សក្រហម Liverpool ។ ជាការពិតណាស់ គិតត្រឹមការប្រកួតនេះ Harry Kane ស៊ុតបាន ១៥គ្រាប់ស្មើគ្នាជាមួយនឹង Salah ហើយ ដែលនេះ បង្ហាញឲ្យឃើញថា កីឡាកររូបនេះ នៅតែខ្លាំង និងតែងតែរកគ្រាប់បាល់ឲ្យក្រុមមាន់ខ្នាយមាស Tottenham Hotspur។

គួរបញ្ជាក់ផងដែរថា Harry Kane បានឈ្នះស្បែកជើងមាស នៅ Premier League ២រដូវកាលជាប់គ្នាហើយ ខណ:រដូវកាលនេះ អាចជារដូវកាលទី៣ ដែលតារាស៊ុតរូបនេះ នឹងបន្តដណ្តើមបានម្ងទៀត។ បើក្រឡេកមើលគ្រាប់បាល់ទាត់បញ្ចូលទី នាពេលច្ចុប្បន្ននេះ Harry Kane និង Mohamed Salah ដោយពួកគេទាំង ២ ទាត់បានម្នាក់ ១៥គ្រាប់ដូចគ្នា ស្របពេលដែលការប្រកួតនៅបន្តច្រើនប្រកួតទៀត។ យ៉ងណាវិញ សម្រាប់ Harry Kane មានមហិច្ចតាចង់ឈ្នះស្បែកជើងមាសរដូវកាលនេះយ៉ាងខ្លាំង ព្រោះថា ប្រសិនបើ Kane ពិតជាអាចឈ្នះបានឆ្នាំនេះទៀតនោះ កីឡាករអង់គ្លេសរូបនេះ នឹងបង្កើតកំណត់ត្រា ឈ្នះស្បែកជើងមាស ៣រដូវកាលជាប់គ្នា នៅ Premier League ។ ក៍ប៉ុន្តែ វាមិនងាយស្រួល សម្រាប់ Harry Kane ក្នុងការសម្រេចក្តីបំណងនេះណាស់ ខណ:កីឡាករជាច្រើនកំពុងប្រដេញគ្រាប់បាល់គ្នា ដូចជា Mohamed Salah, Sergio Aguero, Raheem Sterling, Alvaro Morata និង Lukaku ជាដើមសុទ្ធសឹងជាតារាស៊ុត នៅ Premier League ។

ដូច្នេះហើយ រង់ចាំមើលថា តើខ្សែប្រយុទ្ធរបស់ក្រុម Tottenham កីឡាករ Harry Kane អាចសម្រចបំណងឈ្នះ ស្បែកជើងមាស ៣រដូវកាលជាប់ៗ​គ្នា នៅ Premier League ឬយ៉ាងណា?

Loading...