ព័ត៌មានកីឡា

ក្រសួងការពារជាតិ លុត ម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង ឡើងទៅជួប បឹងកេត វគ្គផ្តាច់ព្រ័ត្រ

ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ(Play off) ដោយក្រុម ក្រសួងការពារជាតី(ទ័ព) បានយកឈ្នះលើក្រុមម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ៣ទល់១ កាលពីថ្ងៃសៅរ៍ ម្សិលមិញនេះ នាកីឡដ្ឋានខេត្តស្វាយរៀង ត្រូវឡើងទៅជួប បឹងកេត នាវគ្គផ្តាច់ព្រ័ត្រ។

១គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយកីឡាករ ប្រាក់ មន្នីឧត្តម នៅនាទី ៦៩ ខណ:ដែល ៣គ្រាប់ ជ័យជម្នះរបស់ភ្ញៀវ ទ័ព រកបានដោយកីឡាករកូរ៉េខាងជើងទាំងអស់ ពោលគឺ KIM KYONG HUN ២គ្រាប់ម្នាក់ឯង នៅនាទី ៣៩ នឹង ៤៨ ចំណែកគ្រាប់ចុងក្រោយជាការទាត់បាល់ពិន័យ ១១ម៉ែត្រ ដែលធ្វើបានសម្រេចដោយកីឡាករ CHEO MYONG HO នៅនាទី ៩០+២ ជិតចប់ការប្រកួតទៅហើយ។

ដូច្នេះហើយ ជ័យជម្នះនេះធ្វើឲ្យ ទ័ព ឡើងទៅជួប បឹងកេត នាវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០១៧ នាវេលាម៉ោង ៦:០០នាទីល្ងាច លើពហុកីឡដ្ឋានជាតិ ដើម្បីរកម្ចាស់ជើងឯកលីគកំពូលកម្ពុជា រដូវកាល ២០១៧៕

មតិយោបល់