Post News Media ព័ត៌មានកីឡា Man Utd ត្រៀម...

Man Utd ត្រៀម ៧៥០លានផោន បន្ថែមកៅអី នៅ Old Trafford

ក្រុមបីសាចក្រហម Manchester United បានត្រៀមជួសជុល កីឡារដ្ឋាន Old Trafford ជាថ្មីម្តងទៀត ដោយក្លិបកំពូលអង់គ្លេសមួយនេះ ចង់កសាងបន្ថែមនូវចំនួនកៅអីឲ្យច្រើនជាងមុន។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Sun បានឲ្យដឹងថា ក្រុមបីសាចក្រហម Manchester United នឹងសាងសង់កៅអីបន្ថែម នៅកីឡារដ្ឋាន Old Trafford ដើម្បីសម្រួលដល់អ្នកទស្សនា ឲ្យបានកាន់តែច្រើនជាងមុន។ ជាការពិតណាស់ ថ្វីបើ Old Trafford ជាកីឡារដ្ឋានដ៍ធំ អាចផ្ទុកមនុស្សបានដល់ទៅ ៧៥០០០នាក់ក៍ដោយ តែបើប្រៀបធៀប ជាមួយនឹងកីឡារដ្ឋានរបស់ក្រុមល្បីៗនៅអឺ​រ៉ុបមួយចំនួនទៀត មិនទាន់ស្មើគេនៅឡើយទេ។

យ៉ាងណាវិញ ក្រុមបីសាចក្រហម Manchester United នឹងចំណាយលុយដល់ទៅខ្ទង់ ៧៥០លានផោន​ ដើម្បីជួសជុល ក៍ដូចជាការបន្ថែមចំនួនកៅអីឲ្យកើនឡើងដល់ ៩០០០០ម៉ឺនកៅអី។ គម្រោងនេះ អាចធ្វើឲ្យកីឡារដ្ឋាន Old Trafford ក្លាយជាកន្លែងដែលផ្ទុកអ្នកទស្សនា បានច្រើនជាងគេ ក្នុងចំណោមក្លិបអាជីពមែន តែក៍នៅតែតូចជាង កីឡារដ្ឋាន Camp Nou របស់ក្រុម Barcelona ដែរ ដែលអាចផ្ទុក​អ្នកទស្សនាបាន ដល់ទៅ ១០០០០០នាក់។

ដូច្នេះហើយ ការចំណាយលុយយ៉ាងសម្បើមរបស់ក្រុម Man Utd ក្នុងការជួសជុលកីឡារដ្ឋាន Old Trafford នេះ នឹងធ្វើឲ្យកីឡារដ្ឋានមួយនេះ មានចំនួនអ្នកចូលរួមច្រើន​ជាងមុន ម្យ៉ាងជាការប្រកួតប្រជែង ក្នុងការសាងសង់កីឡារដ្ឋានឲ្យទំនើបជាងមុន រួមទាំងធំជាងគេ នៅអង់គ្លេសផងដែរ។

Loading...