Post News Media ព័ត៌មានកីឡា រឿម វណ្ណ: នៅត...

រឿម វណ្ណ: នៅតែមិនអាចសងសឹក ភុន សោភ័ណ្ឌ បាន

ការប្រកួតប្រដាល់គុនខ្មែរនៅប៉ុស្ដិ៍លេខ៥ ក្នុងជំនួបមិត្តភាពសងសឹកជាលើកទី៣ ដោយ រឿម វណ្ណ: បានត្រឹមស្មើគ្នាជាមួយ ភុន សោភ័ណ្ឌ កាលពីថ្ងៃទី២៣ កន្លងមក ខណ:ដែលពីរលើកមុន សោភ័ណ្ឌ ឈ្នះម្តង នឹងស្មើម្តង។

ក្នុងជំនួបសងសឹកនេះ ស្វិតស្វាញយ៉ាងខ្លាំង តែកីឡាករធ្លាប់ចាញ់នៅតែមិនអាចទទួលជ័យជម្នះ ដោយបញ្ចប់ការប្រកួតក្នុងលទ្ធផលស្មើទាំងចម្រូងចម្រាស់។ គិតពីប្រវត្តិនៃការប៉ះគ្នា កាលពីលើកទី១ កីឡាករ ភុន សោភ័ណ្ឌ គឺជាអ្នកនាំមុខដោយជ័យជម្នះ ក្នុងពេលដែលលើកទី២ អ្នកទាំងពីរទទួលបានត្រឹមស្មើពិន្ទុគ្នា។ ងាកមកកាន់ការប្រកួតជាលើកទី៣នេះវិញ កីឡាករ រឿម វណ្ណ: មិនមែនឡើងមកសងសឹកនោះទេ ដោយសារតែការប្រកួតទាំងមូល គឺមើលទៅ រឿម វណ្ណ: ចាញ់ប្រៀបដាច់ឆ្ងាយតែម្ដងបើធៀបនឹងលទ្ធផលដែលគេធ្លាប់ទទួលបានស្មើដូចគ្នាកាលពីលើកមុន។

សម្រាប់ការប្រកួតដណ្តើមពានរង្វាន់ TV5 Knock Out Series By Kcement​ ​នឹង​បើក​ការ​ប្រកួត​វគ្គ ៤​នាក់ ​ចុង​ក្រោយ នៅ​​ថ្ងៃ​សៅរ៍​ ទី​៣០ ខែធ្នូ ឆ្នាំ​២០១៧ ខណ:ដែល សប្ដាហ៍​នេះ​ មានត្រឹមតែជំនួបមិត្តភាពប៉ុណ្ណោះ៕

ភុន សោភ័ណ្ឌ (ក្រហម)

Loading...