ព័ត៌មានកីឡា

ភ្នំពេញក្រោន បានត្រឹម​ស្មើ​គ្នា​ជាមួយ គីរីវង់សុខសែនជ័យ ក្នុង​ជំនួប​មិត្តភាព

ក្រុមបាល់ទាត់ដែលប្រកបអាជីពនៅលីគកំពូល ភ្នំពេញក្រោន បានត្រឹមស្មើគ្នាជាមួយក្រុម គិរីវង់សុខសែនជ័យ(ធ្លាក់ទៅលីគទី២រដូវកាលក្រោយ) ដោយលទ្ធផល ៣ទល់៣ ក្នុងជំនួបមិត្តភាពកម្តៅសាច់ដុំ កាលពីថ្ងៃទី២៣ ខែធ្នូ នៅលើវាលស្មៅធម្មជាតិនៃកីឡដ្ឋាន RSN។

ការប្រកួតនេះសម្រាប់ក្រុមម្ចាស់ផ្ទះ ធ្វើឡើងក្នុងគោលបំណងដើម្បីតេស្តសមត្ថភាពនូវកីឡាករបរទេសមួយចំនួន ដែល ភ្នំពេញក្រោន បានចាប់អារម្មណ៍ ក្នុងការនាំយកមកចូលរួមជាមួយក្លិបនារដូវកាលក្រោយ។ កីឡាករដែកបាន មកធ្វើតេស្តប្រមាណ ៥ ទៅ ៦ មានទាំង ខ្សែការពារ បម្រើ នឹងប្រយុទ្ធផងដែរ។ ខណ:ដែល គិរីវង់សុខសែនជ័យ ក៏ធ្វើការសាកល្បងកីឡាករវ័យក្មេងមួយចំនួនផងដែរ៕

មតិយោបល់