Post News Media ព័ត៌មានកីឡា Man City ចាប់...

Man City ចាប់អារម្មណ៍ Bonucci

ក្រុមកំពូលតារាង Premier League មេឃខៀវ Manchester City កំពុងតែសម្លឹងឃើញខ្សែការពារអ៊ីតា​លី Leonardo Bonucci ពីក្រុមបីសាចក្រហម AC Milan ។

បើតាមការចុះផ្សាយរបស់ Gazzetta Dello Sports ពី​ប្រទេសអ៊ីតាលី បានឲ្យដឹងថា ក្រុម Manchester City ចាប់អារម្មណ៍ ចង់បានខ្សែការពារដ៍ឆ្នើម Leonardo Bonucci ពីក្រុម AC Milan ។ តាមប្រភពខាងលើដដែល បានឲ្យដឹងបន្ថែមទៀតថា ប្រសិនបើ Manchester City បរាជ័យ ក្នុងការនាំយកខ្សែការពារហូរឡង់ Virgil van Dijk ពីក្រុម Southampton នោះ ក្រុមដែលកំពុងឡើងកូដខ្ពស់មួយនេះ នឹងទិញយក Bonucci ជាក់ជាមិនខាន។

ជាការពិតណាស់ Bonucci បានផ្លាស់ពីក្រុម Juventus ទៅកាន់ក្រុម AC Milan កន្លងមក ដោយសម្លឹងឃើញពីភាពរីកចម្រើនរបស់អតីត​ក្លិបកំពូលរបស់អ៊ីតាលីមួយនេះ។ ក៍ប៉ុន្តែ ក្តីសុបិន របស់ខ្សែការពារវ័យ៣០ឆ្នាំរូបនេះ មិនដូចបំណងឡើយ ព្រោះថា AC Milan នៅតែមិនទាន់វិវត្តន៍ខ្លួន ទៅរកភាពដើមរបស់ខ្លួនបានឡើយ ជាហេតុធ្វើឲ្យកីឡាករ អ៊ីតាលីរូបនេះ មិនសប្បាយចិត្តឡើយ។ យ៉ាងណាវិញ ចំពោះ លោក Pep Guadiola មានការចាប់អារម្មណ៍ចង់​បាន Bonucci មកចូលរួមយ៉ាងខ្លាំង។ ប៉ុន្តែ សម្រាប់ Leonardo Bonucci មិនមែនជាជម្រើសទី១ សម្រាប់លោក​ Pep Guadiola ឡើយ ទាល់តែ Man City បរាជ័យទិញយក Virgil van Dijk ទើបក្លិបកំពូល​អង់គ្លេសមួយនេទិញយកខ្សែការពារអ៊ីតាលីរូបនេះ។

ដូច្នេះហើយ Leonardo Bonucci អាចនឹងផ្លាស់មកកាន់ Manchester City ប្រសិនបើក្លិបអង់គ្លេសមួយនេះ មិនអាចទិញយក Virgil van Dijk បានទេនោះ។

Loading...