ព័ត៌មានកីឡា

សំបុត្រវគ្គផ្តាច់ព្រ័ត្រ Hun Sen Cup ចាប់ផ្តើមដាក់លក់ពីថ្ងៃនេះទៅ ហើយអ្នកទស្សនាអាចឈ្នះម៉ូតូ

សំបុត្រសម្រាប់ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់សម្តេច ហ៊ុន សែន រដូវកាល ២០១៧ (Hun Sen Cup) ចាប់ផ្តើមដាក់លក់ ពីថ្ងៃនេះតទៅ ខណ:ដែលអ្នកចូលរួមទស្សនាមានឱកាសឈ្នះរង្វាន់ម៉ូតូ នឹងរង្វាន់ផ្សេងៗទៀត។

ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី⁣២៧ ខែធ្នូ ឆ្នាំ២០១៧ ដោយជំនួបលើកពានរវាង ណាហ្គាវើល ប៉ះ ព្រះខ័នរាជស្វាយរៀង (លេខ១ នឹង លេខ២) នាវេលាម៉ោង ៦ល្ងាច ស្របពេលដែល បឹងកេត នឹង អគ្គិសនីកម្ពុជា ប្រកួតម៉ោង ៣រសៀល (រកក្រុមលេខ៣ នឹង លេខ៤) ដោយជំនួបទាំងពីរគូធ្វើឡើងនៅពហុកីឡដ្ឋានជាតិដូចគ្នា។

សម្រាប់តម្លៃសំបុត្រចែកចេញជា ២ប្រភេទ ដោយ ៣០០០រៀល (អត់ដំបូល) និង ៥០០០រៀល (មានដំបូល) ខណ:ដែលទស្សនិកជនទាំងអស់អាចមានឱកាសឈ្នះរង្វាន់ម៉ូតូចំនួន ៣គ្រឿង និងរង្វាន់ជាផ្សៀងទៀត តាមរយ:ការចាប់ឆ្នោតសំបុត្រដែលបានជាវទស្សនា៕

រូបភាព Hun Sen Cup

មតិយោបល់