Post News Media ព័ត៌មានកីឡា Man Utd ពន្យា...

Man Utd ពន្យាពេលបន្តកុងត្រាថ្មីដល់លោក Mourinho

ក្រុមបីសាចក្រហម Manchester United បានពន្យាពេលក្នុងការបន្តកុងត្រាថ្មី ដល់លោក Jose Mourinho បន្ទាប់ពីការដឹកនាំរបស់អ្នកចាត់ការជនជាតិ ព័រទុយហ្គាល់រូបនេះ មួយរយ:ចុងក្រោយ ហាក់មិនសូវប្រសើរឡើយ។

បើតាមការចុះផ្សាយ របស់ The Mirror បានឲ្យដឹងថា Man Utd កំពុងតែមើលការដឹកនាំរបស់លោក Jose Mourinho នៅប៉ុន្មានខែទៀតសិន មុននឹងឈានដល់ការ​បន្តកុងត្រាថ្មី។ ជាការពិតណាស់ ២ប្រកួតចុងក្រោយនេះ ក្រុមបីសាចក្រហម Manchester United បានរងបរាជ័យក្នុងដីខ្លួនឯង ក្រោមស្នាដៃក្រុម Manchester City និងបន្តទៅស្នើក្នុងដីក្រុម Leicester City ដែលទទួលបានកាតក្រហម១ ទៅហើយនោះបែរជាអាច វាយបកតាមស្មើវិញនោះ។​

ក្នុងនោះដែរ លោក Mourinho កាលពីមួយរយ:មុន ត្រូវបានទម្លាយឲ្យដឹងថា លោកនឹងបន្តកុងត្រាថ្មីជាមួយក្រុម Man Utd ក្នុងពេលឆាប់ៗនេះដែលធ្វើឲ្យក្លាយជាអ្នកចាត់ការ​មួយរូប ដែលមានតម្លៃពលកម្មខ្ពស់។ ក៍ប៉ុន្តែ ដោយសារតែ​មួយរយ:ចុងក្រោយនេះ ដឹកនាំ Man Utd ហាក់មិន​សូវល្អដូចមុនឡើយ ជាពិសេសនោះ គឺការធ្វើឲ្យក្រុម Man Utd កាន់តែអស់ឱកាស ក្នុងការប្រជែងពាន Premier League នោះ បានធ្វើឲ្យក្លិប ត្រូវរង់ចាំតាមដានការដឹកនាំ​របស់លោក Jose Mourinho បន្តទៀត មុននឹងឈានដល់ការបន្តកុងត្រាថ្មីនោះ។

ដូច្នេះហើយ លោក Jose Mourinho អនាគត់របស់អ្នកចាត់ការរូបនេះ នឹងមិនច្បាស់ឡើយ ជាមួយក្រុមបីសាចក្រហម Manchester United ប្រសិនបើការដឹកនាំរបស់លោក នៅតែមិនទាន់មានផ្លែផ្កាទេនោះ លោក Jose Mourinho អាចនឹងត្រូវចាកចេញពី Old Trafford ។

Loading...