Post News Media ព័ត៌មានកីឡា មកស្គាល់កីឡាក...

មកស្គាល់កីឡាករថ្មី ខេមបូឌានថាហ្គឺរ ២រូប ត្រៀមរដូវកាលក្រោយ

កាលពីល្ងាចម្សិលមិញ ក្លិបបាល់ទាត់ខេមបូឌានថាយហ្គឺរ ដែលទើបផ្លាស់ឈ្មោះមកជា អង្គរថាយហ្គឺរ បានចុះកិច្ចសន្យានាំយកកីឡាករថ្មីជនជាតិជប៉ុន ២រូប ដើម្បីមកពង្រឹងក្រុមនៅរដូវកាលក្រោយ។

កីឡាករលេខ៥ Ryota Hayashi៖ “ខ្ញុំមានចិត្តសប្បាយរីករាយណាស់ដែលបានចូលរួមជាកីឡាករអង្គរថាយហ្គឺរ ។ ខ្ញុំពិតជាថ្លែងអំណរគុណខ្លាំងណាស់ចំពោះមនុស្សជុំវិញដែលតែងតែជួយជ្រោមជ្រែងខ្ញុំ ។
ដេីម្បីសំរេចគោលបំណងក្លឹប ខ្ញុំនឹងខំប្រឹងឲ្យអស់ពីសមត្ថភាព”។

កីឡាករលេខ៩ Kazuteru Okamoto៖ “ខ្ញុំមានចិត្តសប្បាយរីករាយណាស់ដែលបានចូលរួមជាមួយកីឡាករអង្គរថាយហ្គឺរ ។ ដេីម្បីក្រុមបានជ័យជំនះខ្ញុំនឹងខំប្រឹងស៊ុតបញ្ចូលទីនឹងបញ្ចួនបាល់ឲ្យដៃគូស៊ុតចូលឲ្យបាន ។ សូមកុំភ្លេចគាំទ្ររូបខ្ញុំផង “។

រូបភាព៖ Cambodian Tiger Football Club

Loading...