ព័ត៌មានកីឡា

Kompany៖ ទម្រង់លេង Man City នៅពេលនេះ គ្មានក្រុមណាអាចផ្តួលបានឡើយ

ខ្សែការពារ Vincent Kompany ដែលជាប្រធានក្រុម Manchester City បានឲ្យដឹងថា នៅពេលបច្ចុប្បន្ននេះ ទម្រង់លេងរបស់ក្រុម Manchester City គឺគ្មានក្រុមណាមួយ អាចផ្តួលបានឡើយ ក្រៅពីការព្យាយាមការពារការវាយលុក របស់ Man City នោះ។

ជាការពិតណាស់ បើតាមការចុះផ្សាយរបស់ Manchester Evening News បានឲ្យដឹងថា ខ្សែការពារអន្តរជាតិប៊ែលហ្ស៊ិក Vincent Kompany បាន​ពោលពាក្យមួយឃ្លា ប្រកបដោយភាពអំណួតថា ” តាមទម្រង់លេងរបស់ ក្រុម Manchester City នៅពេល​បច្ចុប្បន្ននេះ គឺគមានក្រុមណាមួយនៅ Premier League អាចយកឈ្នះបានឡើយ” ។ ជាការពិតណាស់ Kompany បានឲ្យដឹងបន្ថែមទៀតថា ក្រុមខ្លាំងៗ នៅ Premier League សុទ្ធសឹងរងបរាជ័យ ក្នុងជើងទី១ នេះ ដែលក្រុមខ្លះចាញ់ក្នុងដី និងក្រុមខ្លះ មកបរាជ័យយ៉ាងដំំណំក្នុងដីរបស់ Manchester City ។

ក្នុងនោះដែរ ក្រុមដែលមកបរាជ័យក្នុងដីរបស់ Manchester City មានដូចជា ក្រុមកាំភ្លើងធំ Arsenal, ហង្សក្រហម Liverpool និងមាន់ខ្នាយមាស Tottenham Hotspur ចំណែកក្រុមតោខៀវ Chelsea និងបីសាចក្រហម Manchester United បរាជ័យក្នុងដី​ខ្លួនឯង ក្រោមស្នាដៃ ក្រុម Manchester City ។ យ៉ាងណាវិញនោះ Kompany បានឲ្យដឹងបន្ថែមទៀតថា សម្រាប់ក្រុមផ្សេងក្រៅពីក្រុមខាងលើនេះ ហាក់មិនមែនជា​ដៃគូរបស់ Manchester City ឡើយ ព្រោះថាក្រុមមេឃខៀវ បានបំបាក់សឹងរាបអស់ទៅហើយ។ បន្ថែមលើនេះ Kompany បញ្ជាក់បន្ថែមទៀតថា សម្រាប់ការត្រឡប់ទឹកដី ជាមួយក្រុមខ្លាំងៗ នៅ Premier League នាពេលខាងមុខនេះ Manchester City នៅតែអាចបំបាក់ក្រុមទាំងអស់ នោះបានដដែល ព្រោះថាទម្រង់លេងរបស់ពួកគេ មិនអាចទប់ទល់ការវាយសម្រុករបស់ Man City បានឡើយ។

ដូច្នេះហើយ Vicent Kompany មានជំនឿយ៉ាងមុតមាំថា ក្រុម Manchester City ក្នុងរដូវកាលនេះ នឹងឈ្នះជើងឯក ខណ:ក្រុមទាំងអស់ នៅ Premier League មិនអាចធ្វើឲ្យ Man City បរាជ័យបានឡើយ។

មតិយោបល់