ព័ត៌មានកីឡា

អតីតកីឡាករ Real Madrid បានបញ្ចប់កិច្ចសន្យាជាមួយ Al Jazira

ក្រុម Al Jazira បានប្រកាសថាខ្សែបម្រើបារាំង Lassana Diarra ដែលជាអតីតកីឡាករ Real Madrid បានចាកចេញពីក្លឹបជាផ្លូវការបន្ទាប់ពីកិច្ចសន្យារបស់គាត់បានបញ្ចប់។

កីឡាករវ័យ ៣២ ឆ្នាំរូបនេះ បានចូលរួមជាមួយក្រុមម្ចាស់ជើងឯក Arabian Gulf League កាលពីខែមេសា បន្ទាប់ពីចាកចេញពី Olympique Marseille ប៉ុន្តែមិនបានបង្ហាញខ្លួនឱ្យក្លឹបចាប់តាំងពីខែវិច្ឆិកាមក ដោយសារបានរងរបួស។ យោងតាមសេចក្តីថ្លែងការណ៍នៅលើ Twitter របស់ក្លឹបបាននិយាយថា៖ “ក្រុម Al Jazira Football បានបញ្ចប់កិច្ចសន្យាជាមួយខ្សែបម្រើបារាំង Lassana Diarra ដោយការព្រមព្រៀងគ្នាទៅវិញទៅមក” ។ Diarra បានផ្លាស់ប្តូរទៅកាន់ទ្វីបអាស៊ី បន្ទាប់ពីកិច្ចសន្យារបស់គាត់ ត្រូវបានបញ្ចប់ជាមួយក្រុម Marseille នៃក្របខ័ណ្ឌ Ligue 1 របស់បារាំង កាលពីដើមឆ្នាំ ២០១៧ ។

កាលពីមុនគាត់ធ្លាប់មានអាជីពជាកីឡាករកំពូលនៅទ្វីបអឺរ៉ុប នៅពេលដែលបានចូលរួមជាមួយក្លឹបកំពូលនៅអង់គ្លេសនៃក្របខ័ណ្ឌ Premier League រួមមាន Chelsea និង Arsenal ក៏ដូចជាក្រុមយក្ស Real Madrid នៅក្នុងប្រទេសអេស្ប៉ាញផងដែរ៕

មតិយោបល់