ព័ត៌មានកីឡា

ក្លិប ភ្នំពេញក្រោន បានបញ្ចប់កិច្ចសន្យាជាមួយ Shane Booysen

យោងតាមផេកផ្លូវការណ៍របសើក្លិប ភ្នំពេញក្រោន បានបង្ហោះមុននេះថា “ក្លឹបបាល់ទាត់ភ្នំពេញក្រោន សូមថ្លែងអំណរគុណចំពោះកីឡាករឆ្នើមអាហ្រ្វិកខាងត្បូង Shane Booysen ដែលបានចូលរួមជាមួយក្លឹបនារដូវកាលកន្លងមក។ សូមបញ្ជាក់ថា Shane គឺជាសមាជិកដ៏សំខាន់នៃក្រុមកីឡាករជម្រើសទី១​ របស់ក្លឹបក្នុងរដូវកាលកន្លងមក។ យើងខ្ញុំសូមជូនពរឲ្យរូបគេទទួលបានជោគជ័យ និងជួបតែសំណាងល្អ!” ។

កីឡាករអាហ្វ្រិកខាងត្បូងរូបនេះ បានចុះកិច្ចសន្យាចូលរួមជាមួយ ភ្នំពេញក្រោន កាលពីខែ មិនា ឆ្នាំ២០១៥ និងបានបន្តកិច្ចសន្យារយ:ពេល១ឆ្នាំទៀត រហូតដល់ឆ្នាំ២០១៧នេះ។ រង់ចាំមើលថា តើកីឡាកររូបនេះអាចទៅចូលរួមជាមួយក្រុមណា ខណ:ដែលពាក្យចរចាមអារាមថា អាចទៅលេងនៅក្លិប ណាហ្គាវើល៕

មតិយោបល់