Post News Media ព័ត៌មានកីឡា Kane កាន់តែល្...

Kane កាន់តែល្អ ក្នុងជំនួបជាមួយក្រុម Southampton យប់មិញ

ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Harry Kane បានឡើងទៅឈរកំពូលតារាងនៃអ្នកទាត់បញ្ចូលទីបាន​ច្រើនជាងគេនៅ Premier League បន្ទាប់ពីកីឡាកររូប​នេះ ស៊ុតបាន Hat trick ក្នុងជំនួបជាមួយក្រុម Southampton យប់មិញនេះ។

ជាក់ស្តែងណាស់ ក្រោយពីស៊ុតបាន៣គ្រាប់ ក្នុងការជួយ​ក្រុម Tottenham ឲ្យយកឈ្នះក្រុម Southampton ៥-២ យប់មិញនេះ បានធ្វើឲ្យ Harry Kane ឡើងទៅឈរកំពូលតារាងនៃ Top Scorer ក្នុងក្របខ័ណ្ឌ Premier League ។ ក្នុងនោះដែរ គិតត្រឹម ២០ប្រកួតកន្លងមក ដែល Harry Kane បានបង្ហាញខ្លួន ក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេសនេះ ដោយស៊ុតបាន ១៨គ្រាប់ហើយ ដែលជាចំនួនគ្រាប់បាល់ច្រើនជាងគេ នៅ Premier League ខណ: Mohamed Salah ដែលនាំ​មុខតាំងពីដើមរដូវកាលកន្លងមកនោះ បានធ្លាក់មកលេខ២ វិញ ដោយមានគ្រាប់បាល់ត្រឹម ១៥គ្រាប់ប៉ុណ្ណោះ។

យ៉ាងណាវិញនោះ ការប្រកួតក្របខ័ណ្ឌ Premier League នៅសល់ច្រើនប្រកួតទៀតក៍ដោយ ប៉ុន្តែ តាមរយ:សមត្ថភាពរបស់ Harry Kane នៅពេលនេះ អាចបញ្ជាក់បានថា ខ្សែប្រយុទ្ធដែលជាទីចាប់​អារម្មណ៍របស់ក្រុម Real Madrid មួយនេះ អាចនឹងឈ្នះស្បែកជើងមាស ជាលើកទី៣ ឬក៍៣ឆ្នាំជាបៗគ្នា នៅ Premier League ផងដែរ។ នេះគ្រាន់តែជាការនាំមុខបណ្តោះអាសន្ន​ប៉ុណ្ណោះ នៃគ្រាប់បាល់ស៊ុតបញ្ចូលទី ស្របពេលដែលការដណ្តើមពានឆ្នាំនេះវិញ ហាក់ដូចជាពិបាកតាមបន្តិចហើយ សម្រាប់ Spurs ព្រោះថា ក្រុមកំពូលតារាង Manchester City បាននាំមុខដាច់រហូតដល់ទៅ ១៨ពិន្ទុទៅហើយ។

ដូច្នេះហើយ Harry Kane ត្រូវខិតខំព្យាយាមបន្ថែមទៀត ដើម្បីជួយក្លិបឲ្យមានចំណាត់ថ្នាក់ល្អ ក្នុងតារាង ជាពិសេសនោះ គឺធ្វើឲ្យរូបគេបំបែកកំណត់ត្រា ក្លាយជាកីឡាករដែលឈ្នះស្បែកជើងមាស នៅ Premier League បាន៣ឆ្នាំជាប់ៗគ្នា។

Loading...