Post News Media ព័ត៌មានកីឡា សូលទីឡូអង្គរ ...

សូលទីឡូអង្គរ បានចុះកិច្ចសន្យានាំយកកីឡាករ លី អារីហ្វីន មកពង្រឹងក្រុមនៅលីគកំពូលកម្ពុជារដូវកាលក្រោយ

កាលពីម្សិលមិញ ក្លិបបាល់ទាត់ សូលទីឡូអង្គរ បានបង្ហោះលើហ្វេសប៊ុកផ្លូវការណ៍ថា បានចុះកិច្ចសន្យាអាជីព ជាមួយកីឡាករខ្សែការពារ លី អារីហ្វីន ដែលអតីតធ្លាប់លេងឲ្យក្រុម អគ្គស្នងការនគរបាលជាតិ។

កីឡាករ ខ្មែរ-ឥស្លាម រូបនេះ ក៏ធ្លាប់ជាប់ជម្រើសជាតិកម្ពុជា អាយុក្រោយ ២២ឆ្នាំផងដែរ។ ដូច្នេះហើយ នៅរដូវកាល ២០១៨ កីឡាករវ័យ ២៥ឆ្នាំ នឹងក្លាយជាផ្នែកមួយ សម្រាប់ជួយក្រុមដែលទើបត្រូវប្រមូតឡើងទៅលេងនៅលីគកំពូលកម្ពុជាឆ្នាំក្រោយ៕

Loading...