Post News Media ព័ត៌មានកីឡា ក្លិបនៅ J1 Le...

ក្លិបនៅ J1 League ចំណាប់អារម្មណ៍កីឡាករថៃ Theerathon Bunmathan

ក្លិបរបស់ជប៉ុន Vissel Kobe បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនក្នុងការចុះហត្ថលេខាជាមួយខ្សែបម្រើថៃ Theerathon Bunmathan នេះប់យោងតាមការចុះផ្សាយដោយ Siamsport ។

Vissel Kobe ត្រូវបានគេរាយការណ៍ថា បានបញ្ជូនសំណើរបស់ពួកគេទៅឱ្យក្លិប Muangthong United ដើម្បីបើកការចរចារអំពីការផ្ទេរកីឡាករ Theerathon ។ កីឡាករវ័យ 27 ឆ្នាំរូបនេះបាននិយាយថា៖ “វាជាសេចក្តីរីករាយដែលដឹងថាខ្ញុំត្រូវបានទាក់ទាញដោយក្លិប Vissel Kobe ។ ខ្ញុំតែងតែចង់លេងនៅក្នុងលីគរបស់ជប៉ុន ដើម្បីអភិវឌ្ឍខ្លួនឯងហើយជួយក្រុមជម្រើសជាតិ”។ “ទោះយ៉ាងណាក៏ដោយខ្ញុំចង់ផ្តោតទៅលើក្រុម Muangthong United សិន ព្រោះយើងនៅតែមានបេសកកម្មសំខាន់ៗរួមទាំងវគ្គផ្តាច់ព្រ័ត្រ Mekong Club Championship និង AFC Champions League ជុំទី ២ “។

បើសិនជាការចុះហត្ថលេខានេះបញ្ចប់រួចរាល់ កីឡាករ Theerathon នឹងក្លាយជាកីឡាករទី ២ របស់ Muangthong ដែលនឹងលេងនៅក្របខ័ណ្ឌ J1 League នារដូវកាលក្រោយ បន្ទាប់ពីខ្សែប្រយុទ្ធ Teerasil Dangda ដែលបានចូលរួមជាមួយក្រុម Sanfrecce Hiroshima ក្នុងល័ក្ខខ័ណ្ឌខ្ចីជើង៕

Loading...