ព័ត៌មានកីឡា

Salah ៖ ខ្ញុំមកទីនេះដើម្បីឈ្នះពាន

ខ្សែប្រយុទ្ធស្លាបអេហ្ស៊ីប Mohamed Salah បានឲ្យដឹងថា រូបគេមកកាន់ហង្សក្រហម Liverpool ដើម្បីឈ្នះពាន រង្វាន់ជាមួយក្លិបអង់គ្លេសមួយនេះ មិនមែន​មកត្រឹមជាកីឡាករដែលគ្រាន់តែលេងឲ្យក្លិបនោះឡើយ។

ក្នុងនោះដែរ ខ្សែប្រយុទ្ធស្លាប Mohamed Salah បានធ្វើបទសម្ភាសន៍ ជាមួយ Sky Sport News ថា ការមកកាន់ទឹកដី Anfields របស់ក្រុមហង្សក្រហម Liverpool នេះ រូបគេមានបំណងមកឈ្នះពាននៅទីនេះ។ ជាការពិតណាស់ Salah កំពុងតែឈរលេខ២ក្នុងតារាង Top Scorer ដោយស៊ុតបាន ១៥គ្រាប់ហើយ តាមពីក្រោយ៣គ្រាប់ របស់ខ្សែប្រយុទ្ធ Harry Kane ។ បើទោះបីជា Liverpool ហាក់អស់ឱកាសឈ្នះ Premier League ក្តីតែ Salah ជឿជាក់ថា Liverpool ច្បាស់ជាឈ្នះពាន​ផ្សេងក្រៅពីពានកំពូលរបស់អង់គ្លេសមួយនេះ។

Salah បាននិយាយថា ” ខ្ញុំមកទីនេះដើម្បីឈ្នះពាន ដើម្បីឈ្នះអ្វីគ្រប់យ៉ាងដល់ក្លិប, សម្រាប់ពួកយើងទាំងអស់គ្នា​, និងសម្រាប់អ្នកគាំទ្រទាំងអស់ ” ។ ម្យ៉ាងវិញទៀតនោះ ខ្សែប្រយុទ្ធស្លាបរូបនេះ បានបន្ថែមទៀតថា ” ខ្ញុំស្រឡាញ់ និងពេញចិត្តក្នុងការឈ្នះពាននៅទីនេះ, ពួកគេខិតខំហ្វឹកហាត់យ៉ាងខ្លាំងក្លាដើម្បីឈ្នះវា, ខ្ញុំមានជំនឿចិត្តយ៉ាងមុតមាំថា ពួកយើងនឹងអាចធ្វើវាបាន “។

គួរបញ្ជាក់ផងដែរថា Mohamed Salah បានផ្លាស់មកកាន់ ហង្សក្រហម Liverpool កាលពីរដូវក្តៅ​កន្លងមក ពីក្រុមចចក Roma ដោយកីឡាករអេហ្ស៊ីបរូបនេះ កំពុងតែជាដៃគូយ៉ាងល្អ ជាមួយនឹង Philippe Coutinho , Roberto Firmino និង Sadio Mane ។

មតិយោបល់