Post News Media ព័ត៌មានកីឡា ខ្សែប្រយុទ្ធ ...

ខ្សែប្រយុទ្ធ Diafra Sakho របស់ក្រុម West Ham នឹងចូលរួមជាមួយក្រុម Shanghai Shenhua

ខ្សែប្រយុទ្ធ Diafra Sakho ដែលកំពុងប្រកបអាជីពនៅក្លិប West Ham បានធ្វើការចរចាជាមួយក្លិប Shanghai Shenhua សម្រាប់ការផ្លាស់ទៅលេងនៅចិន។

ប្រភពមួយបាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន Express ថា៖ “Sakho និងភ្នាក់ងាររបស់គាត់កំពុងតែចរចារអំពីការផ្លាស់ប្តូរ” ។ “គាត់បានទាក់ទងជាមួយក្លិប Shanghai Shenhua ហើយហាក់ដូចជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងអំពីការផ្លាស់ទៅលេងនៅក្របខ័ណ្ឌ Super League “។

ប្រសិនបើ Sakho ផ្លាស់ទៅ Shanghai Shenhua គាត់នឹងបានចូលរួមជាមួយអតីតតារាឆ្នើមរបស់ក្របខ័ណ្ឌ Premier League កីឡាករ Obafemi Martins និង Carlos Tevez ។ Sakho ស្ថិតនៅក្រោមកិច្ចសន្យាជាមួយក្លិបញរញួធំរហូតដល់រដូវក្តៅ ប៉ុន្តែគាត់មិនបានបង្ហាញខ្លួនក្នុងការប្រកួតក្របខ័ណ្ឌ Premier League នៅរដូវកាលនេះឡើយ។

យោងតាមរបាយការណ៍បានឱ្យដឹងថាកីឡាករសេណេហ្គាល់រូបនេះ បានជួបជាមួយនឹងគ្រូបង្វឹកលោក David Moyes មុនពេលប្រកួតជាមួយក្រុមកាំភ្លើងធំ Arsenal កាលពីសប្តាហ៍មុន នឹងបាននិយាយអំពីរប្រាក់បៀរវត្សន៍របស់គេ៕

Loading...