ព័ត៌មានកីឡា

ព្រះខ័នរាជស្វាយរៀង លុត ណាហ្គាវើល ៣-០ លើកពាន Hun Sen Cup 2017

ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន(Hun Sen Cup)បានបញ្ចប់មុននេះ ដោយក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ ណាហ្គាវើល ដោយលទ្ធផល ៣ទល់០ ក្លាយជាជើងឯកពានរង្វាន់ Hun Sen Cup 2017។

គ្រាប់បាល់ទាំង ៣ របស់ព្រះខ័នរាជស្វាយរៀង រកបានដោយកីឡាករ សុខ​ សំណាង ២គ្រាប់ម្នាក់ឯង នៅនាទី ២២ នឹង ៣១ ហើយឈានដល់វគ្គទី២ ក៏ទទួលរងរបួស ប្តូចេញ ជំនួសវិញដោយ ហ៊ួយ ផល្លីន ខណ:ដែលកីឡាករផ្លាស់ចូលនេះជាអ្នករកបាន គ្រាប់ទី៣ ពោលគឺនៅនាទី ៦៤ លទ្ធផលនេះរក្សារហូតដល់ចប់ការប្រកួត។

ដូច្នេះហើយ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ បានរកឃើញម្ចាស់ជើងឯក Hun Sen Cup 2017 រួចហើយ គឺក្រុម ព្រះខ័នរាជស្វាយរៀង៕

មតិយោបល់