ព័ត៌មានកីឡា

AC Milan សងសឹកទម្លាក់ Inter បានសម្រេច

ក្រុមបីសាចក្រហមអ៊ីតាលី AC Milan បានទម្លាក់ក្រុមរួម​តំបន់ Inter Milan ក្នុងលទ្ធផល ១-០ នៅម៉ោងបន្ថែម ក្នុងជំនួប Coppa Italian Cup ។

នេះគឺជាការសងសឹកមួយរបស់ក្រុម AC Milan ដែលត្រូវ​បានក្រុម Inter Milan បំបាក់កាលពីដើមរដូវកាល​កន្លងមក នៅ Serie A ។ យ៉ាងណាវិញនោះ ក្រុម AC Milan បានវាយបកមកទម្លាក់ក្រុម ដែលកំពុងលេងឡើង​ជើងគួរសម Inter Milan ឲ្យជ្រុះចេញ ពីព្រឹត្តិការណ៍ Coppa Italian Cup វិញ។ គួរបញ្ជាក់ផងដែរថា ការប្រកួតរវាងក្រុមទាំង២ ពិតជាមានភាពតានតឹងខ្លាំង​ណាស់ ដោយបញ្ចប់ ៩០នាទីពេញ បានត្រឹមលទ្ធផល ០-០ ប៉ុណ្ណោះ។

ក្រុម AC Milan ទម្រាំអាចរកគ្រាប់បាល់​បញ្ចូលទីលើក្រុម Inter Milan បាននោះ ត្រូវរង់ចាំរហូតដល់ទៅនាទីទី ១១៤ ដោយការស៊ុតរបស់​កីឡាករ Patrick Cutrone តាមរយ:ការបញ្ជូនពីសំណាក់​កីឡាករ Suso ។ ដូច្នេះហើយ ក្រុម AC Milan បានបន្តទៅកាន់វគ្គបន្ទាប់ទៀត ស្របពេលដែលក្រុម Inter Milan ត្រូវរៀបចម្បង្វេចត្រឡប់ទៅវិញ ដោយមិនអាចបន្តការប្រកួតវគ្គបន្ទាប់ទៀតបានឡើយ។

គួរបញ្ជាក់ផងដែរថា ក្រុម AC Milan និង Inter Milan សទ្ធសឹងជាក្រុមដែលមានមូលដ្ឋាននៅទីក្រុង Milan ដូចគ្នា មិនតែប៉ុណ្ណោះ ក្រុមទាំង២ ក៍ប្រើប្រាស់កីឡារដ្ឋាន San Siro រួមគ្នាផងដែរ។

https://www.youtube.com/watch?v=3EDGi7-DBPE

មតិយោបល់