Post News Media ព័ត៌មានកីឡា Manchester Ci...

Manchester City នៅតែជាក្រុមមិនទាន់មានអ្នកផ្តួលបាន

ក្រុមបាល់ទាត់ Manchester City នៅតែរក្សាទម្រង់លេងបានយ៉ាងល្អ ដោយបន្តមករក៣ពិន្ទុ ពីក្រុម Newcastle United ដល់ទឹកដីទៀត ក្នុងលទ្ធផល ១-០ ។

ជាក់ស្តែងណាស់ ថ្វីបើការប្រកួតនៅក្រៅទឹកដីមែន តែក្រុម Manchester City ធ្វើបានយ៉ាងល្អ ដោយមកយកឈ្នះក្រុមសារិកាព្រៃ Newcastle United ក្នុងលទ្ធផល ១-០ ទៀត។ ១គ្រាប់របស់ Manchester City រកបានដោយខ្សែប្រយុទ្ធអង់គ្លេស Raheem Sterling នៅនាទីទី៣១ តាមរយ:ការបញ្ជូនបាល់យ៉ាងល្អ​របស់ខ្សែបម្រើប៊ែលហ្ស៊ិក Kevid De Bruyne ។

យ៉ាងណាវិញនោះ បើក្រឡេកទៅមើល ២០ប្រកួតកន្លងមកនេះ នៅ Premier League ក្រុម Manchester City ពិតជាធ្វើបានយ៉ាងល្អ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ Premier League ដោយឈ្នះការប្រកួតដល់ទៅ ១៩លើក និងស្មើត្រឹមតែ១ប្រកួតប៉ុណ្ណោះ ដោយមិនទាន់ស្គាល់ពាក្យថាចាញ់ឡើយ។ បើយើងប្រៀបធៀប ជាមួយលីគកំពូលផ្សេងៗវិញនោះ យើងឃើញថា Manchester City ល្អជាងក្រុម Barcelona ទៅទៀត ព្រោះថា Barcelona ថ្វីបើមិនទាន់​ស្គាល់ចាញ់ដូចគ្នា តែក្រុមអេស្ប៉ាញមួយនេះ ស្មើ ៣-៤ ប្រកួតឯណោះ។

ដូច្នេះហើយ ក្រុម Manchester City កំពុងតែមានសង្ឃឹម ៩០%ហើយ ក្នុងការឈ្នះពាន Premier League រដូវកាលនេះ ដោយកំពុងតែនាំមុខដាច់លើក្រុមបីសាចក្រហម Manchester United រហូតដល់ទៅ ១៥ពិន្ទុ។

Loading...