Post News Media ព័ត៌មានកីឡា ភ្នំពេញក្រោន ...

ភ្នំពេញក្រោន ចុះកិច្ចសន្យានាំយកខ្សែប្រយុទ្ធ Pouya Hossein ពីប្រទេសឥណ្ឌូនេស៊ី

ក្លិបបាល់ទាត់ភ្នំពេញក្រោន បានបង្ហោះនៅលើហ្វេសប៊ុកផ្លូវការណ៍របស់គេថា បានចុះកិច្ចសន្យានាំយកកីឡាករចំណូលថ្មីដំបូងគេសម្រាប់រដូវកាលខាងមុខនេះ គឺខ្សែប្រយុទ្ធ Pouya Hossein ដែលមកពីក្លិប PSM Massakar FC (ប្រទេសឥណ្ឌូនេស៊ី)។

កីឡាករសញ្ជាតិអ៊ីរ៉ង់រូបនេះធ្លាប់បានលេងជាមួយក្លឹបថៃ Nongbua Pitchaya FC ឆ្នាំ២០១៦ ក្លឹប Muangthong United នារដូវកាល ២០១៤-២០១៥ និង ក្លឹប Udon Thani FC ឆ្នាំ២០១៣ ផងដែរ ។

គួរំលឹកថា ក្នុងជំនួបមិត្តភាពស្ទាបស្ទង់សមត្ថភាពកាលពីសប្តាហ៍មុន រវាង ភ្នំពេញក្រោន ជាមួយ គិរីវង់សុខសែនជ័យ ដោយបញ្ចប់លទ្ធផល ៣ទល់៣ កីឡាកររូបនេះ រកបាន ២គ្រាប់ម្នាក់ឯង ឲ្យក្រុមថ្មីរបស់ខ្លួននេះ៕

Loading...