ព័ត៌មានកីឡា

Chaowat Veerachat នឹងចូលរួមជាមួយ Cerezo Osaka លើកិច្ចព្រមព្រៀងខ្ចីជើង

យោងតាមរបាយការណ៍ពីប្រទេសថៃថាកីឡាករ Chaowat Veerachat របស់ក្លិប Bangkok Glass នឹងទៅចូលរួមជាមួយក្រុម Cerezo Osaka នៅក្របខ័ណ្ឌ J-League 1 នៅរដូវកាលក្រោយ។

ក្រុម Bangkok Glass និង Cerezo Osaka ត្រូវបានរាយការណ៍ថា បានឈានដល់កិច្ចព្រមព្រៀងមួយរួចរាល់ហើយ ប៉ុន្តែនៅតែរង់ចាំការចរចាលក្ខខណ្ឌមួយចំនួន។ កិច្ចព្រមព្រៀងនេះទំនងជាត្រូវបានបញ្ចប់ បន្ទាប់ពីក្រុម Cerezo Osaka លេងវគ្គផ្តាច់ព្រ័ត្រ Emperor’s Cup ចប់ ដែលត្រូវប្រព្រឹត្តទៅនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ ដើម្បីទទួលបានសំបុត្រទៅចូលរួម AFC Champions League នៅឆ្នាំក្រោយ។

ក្នុងវគ្គហ្វឹកហ្វឺននៅសាលាយុវជន Buriram ខ្សែបម្រើ Chaowat ក៏បានមកចូលរួមជាមួយ Bangkok Glass កាលពីដើមឆ្នាំនេះ ក្នុងកិច្ចសន្យារយ:ពេល ៤ ឆ្នាំ។ កីឡាករវ័យ ២១ ឆ្នាំរូបនេះ ធ្លាប់ត្រូវបានបញ្ជូនទៅហ្វឹកហាត់ជាមួយនឹង Cerezo ពីរបីសប្តាហ៍ បន្ទាប់ពីចូលរួមជាមួយក្រុម Thai League 1 ។

បន្ទាប់ពីទទួលបានភាពជោគជ័យរបស់កីឡាករ Chanathip Songkrasin នៅក្លិប Consadole Sapporo ធ្វើឲ្យកីឡាករថៃជាច្រើនត្រូវបានគេរំពឹងថា នឹងចូលរួមជាមួយគាត់នៅក្នុងប្រទេសជប៉ុនរួមទាំងកីឡាករ Chaowat Veerachat, Teerasil Dangda និង Theerathon Bunmathan សុទ្ធតែទើបចុះកិច្ចសន្យាលេងនៅជប៉ុន៕

មតិយោបល់