Post News Media ព័ត៌មានកីឡា Icardi ធ្វើឲ្...

Icardi ធ្វើឲ្យ Real Madrid ខកចិត្ត

ខ្សែប្រយុទ្ធអាហ្សង់ទីន Mauro Icardi បានយល់ព្រមចុះ​កុងត្រាថ្មីជាមួយក្រុម​ Inter Milan នៅក្នុងពេលឆាប់ៗនេះ ខណ:ការយល់ព្រម នេះបានធ្វើឲ្យក្រុម Real Madrid មានការខកចិត្តយ៉ាងខ្លាំង។

បើតាមការចុះផ្សាយរបស់ Express News បានឲ្យដឹងថា ក្រុម Inter Milan បានលួងលោមខ្សែប្រយុទ្ធអាហ្សង់ទីន Mauro Icardi ឲ្យយល់ព្រមចុះកុងត្រាថ្មីជាមួយក្លិប​អ៊ីតាលីមួយនេះ។​ យ៉ាងណាវិញនោះ ការយល់ព្រមបន្តកុងត្រាថ្មី ជាមួយ Inter Milan នេះដែរ បានធ្វើឲ្យក្រុម Real Madrid ដែលចង់បានកីឡាករ​អាហ្សង់ទីនរូបនេះ មានការខកចិត្តយ៉ាងខ្លាំង ព្រោះថា Real Madrid មានគម្រោងចង់នាំយកខ្សែប្រយុទ្ធរូបនេះ។

Icardi បាចាប់ផ្តើមយ៉ាងល្អតាំងពីរដូវកាល​មុន រហូតដល់រដូវកាលនេះ ថ្វីដ្បិតតែ២ប្រកួតចុងក្រោយ​នេះ Inter Milan បានចាញ់ ២ប្រកួតជាប់គ្នាក៍ដោយ តែក្រុមយក្សអ៊ីតាលីមួយនេះ មិនទាន់លោតចេញពី​តំបន់​ដ៍ល្អប្រសើរនៅឡើយទេ។ ក្រុម Real Madrid បានចាប់​អារម្មណ៍ចង់បាន Icardi ទៅចូលរួមក្នុងខែមករាខាងមុខនេះ ក៍ប៉ុន្តែ ការសម្រេចចិត្តបន្តកុងត្រាថ្មីជាមួយ Inter Milan នេះដែរ បានធ្វើឲ្យ Real Madrid អាចបាត់បង់ឱកាសក្នុងការនាំយក Mauro Icardi ទៅកាន់ Santiago Betnabeu ។

ដូច្នេះហើយ ក្រុម Inter Milan នឹងអាចល្អប្រសើរបន្តទៀត ប្រសិនបើ Icardi មិនចាកចេញ ខណ:ហេតុផលនេះ អាចធ្វើឲ្យ Real Madrid ខកខានឱកាសក្នុងការនាំយក ខ្សែប្រយុទ្ធ អាហ្សង់ទីនដ៍ឆ្នើមរូបនេះ។

Loading...