Post News Media ព័ត៌មានកីឡា ក្លិប Hanoi F...

ក្លិប Hanoi FC បដិសេធពាក្យចចាមដែលថាខ្សែប្រយុទ្ធវៀតណាម Hoang Vu Sam Son ផ្លាស់ទៅក្លិប Buriram United

ប្រធានក្លិប Hanoi FC បានច្រានចោលពាក្យចចាមអារ៉ាមនៃការផ្ទេរខ្សែប្រយុទ្ធ Hoang Vu Samson ដែលថាបានទៅចូលរួមជាមួយនឹងក្លិប Buriram United ក្នុងក្របខ័ណ្ឌ Thai League 1 ។

តាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានវៀតណាម Dan Viet ថាប្រធានក្លិបលោក Nguyen Quoc Hoi បានបញ្ជាក់ថាមិនទាន់មានការផ្តល់ជូនដល់កីឡាករ Hoang Vu Samson ពីទៅកាន់ Buriram នៅឡើយទេ។ កាលពីមុនប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថាម្ចាស់ជើងឯកលីគថៃ Buriram United បានបញ្ចប់កិច្ចព្រមព្រៀងមួយដើម្បីចុះហត្ថលេខាជាមួយកីឡាករ Hoang Vu Samson មកពីក្លិប Hanoi FC។

ការសម្រេច នឹងត្រូវប្រកាសជាផ្លូវការនៅក្នុងពិធីជប់លៀងចុងឆ្នាំរបស់ក្លិបដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃបំណាច់ខែនេះ។ កីឡាករដែលពីមុនឈ្មោះ Samson Kayode Olaleye មានដើមកំណើតនៅប្រទេស នីហ្សេរីយ៉ា ហើយបានចូលសញ្ជាតិវៀតណាម នៅឆ្នាំ២០១៣ ធ្លាប់លេងនៅក្លិបធំៗដូចជា Atlético Madrid នឹង Braga៕

Loading...