Post News Media ព័ត៌មានកីឡា សុខ សំណាង របួ...

សុខ សំណាង របួសបាក់ក្តោងច្រមុះ ក្រោយរកបាន២គ្រាប់ ជួយព្រះខ័នរាជស្វាយរៀង លើកពានHun Sen Cup 2017

ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន(Hun Sen Cup) កាលពីម្សិលមិញ ដោយក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ ណាហ្គាវើល ដោយលទ្ធផល ៣ទល់០ ក្លាយជាជើងឯក ខណ:កីឡាករ សុខ សំណាង បានរងរបួសបាក់ក្តោងច្រមុះ បន្ទាប់ពីរកបាន២គ្រាប់។

ចំណោមគ្រាប់បាល់ជ័យជម្នះ ៣គ្រាប់ របស់ព្រះខ័នរាជស្វាយរៀង ក្នុងនោះកីឡាករ សុខ​ សំណាង រកបាន ២គ្រាប់ម្នាក់ឯង ពោលគឺនៅនាទី ២២ នឹង ៣១ ហើយឈានដល់វគ្គទី២ ក៏ទទួលរងរបួស ត្រូវប្តូចេញភ្លាមៗ ខណ:ដែលកីឡាករផ្លាស់ចូលជំនួស ហ៊ួយ ផល្លីន ជាអ្នករកបាន គ្រាប់ទី៣ ពោលគឺនៅនាទី ៦៤។

ដូច្នេះហើយ សុខ សំណាង ជាផ្នែកមួយដែលជួយ ព្រះខ័នរាជស្វាយរៀង លើកពានរង្វាន់សម្ដេច ហ៊ុន សែន ជាលើកទី៤ ពោលគឺនៅឆ្នាំ ២០១១, ២០១២, ២០១៥ និងឆ្នាំ ២០១៧ នេះផ្ទាល់តែម្ដង៕

រូបភាព៖ Soeuy Visal

Loading...