ព័ត៌មានកីឡា

PSG នឹងនាំយក Fellaini ពី Man Utd

ក្រុមអ្នកមានបារាំង Paris Saint Germain បានត្រៀមខ្លួនរួចហើយ ក្នុងការនាំយកខ្សែបម្រើសក់សំ​ពោង Marouane Fellaini ពីក្រុមបីសាចក្រហម Manchester United នៅរដូវក្តៅក្រោយនេះ។

បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា ក្រុម Paris Saint Germain នឹងនាំយកខ្សែបម្រើសក់សំពោង​ប៊ែលហ្ស៊ិក Marouane Fellaini នៅរដូវកាលក្រោយនេះ។ ក្នុងនោះដែរ ក្រុម Paris Saint Germain អាចនឹងនាំយក Fellaini ដោយមិនចំណាយតម្លៃខ្លួនឡើយ ព្រោះថា ខ្សែបម្រើរូបនេះ នឹងផុតកុងត្រាជាមួយ Manchester United នៅរដូវក្តៅ​ក្រោយនេះ។

ម្យ៉ាងវិញទៀតនោះ Fellaini បានសម្រេចចិត្ត​មិនបន្តកុងត្រាថ្មី ជាមួយ Man Utd បន្ទាប់ពីក្រុមមួយនេះ បានត្រៀមទិញកីឡាករជាច្រើនមកបន្ថែមនោះ។ ថ្វីបើ Paris Saint Germain កំពុងតែមមាញឹកក្នុងការទាក់ទង Marouane Fellaini ឲ្យផ្លាស់ទៅកាន់ League 1 ក៍ដោយ ក៍ប៉ុន្តែ ក្លិបបារាំងមួយនេះ ត្រូវប្រឈមនឹងការប្រទាញ​ប្រទង់គ្នា ជាមួយនឹងក្រុម Galatasaray របស់តួគី​​ និងក្លិបបាល់ទាត់ នៅ Chinese Super League របស់​ប្រទេសចិន។

ហេតុនេះហើយ ដើម្បីអាចនាំយក Fellaini បានក្រុម Paris Saint Germain ត្រូវតែផ្តល់លក្ខខ័ណ្ឌ ពិសេសជាងក្រុមផ្សេងៗ ដើម្បីធានាការនាំយកខ្សែបម្រើ​សក់សំពោងរូបនេះបាន ខណ: Paris Saint Germain ជាក្រុមដែលមានប្រជាប្រិយភាពស្រាប់ មិនពិបាកក្នុងការ​នាំយកកីឡាករឆ្នើមៗឡើយ។

មតិយោបល់