ព័ត៌មានកីឡា

Mbappe ថា Idol របស់គាត់ពីមុន ច្បាស់ជាទឹកភ្នែកជាក់​ជាមិនខាន

ខ្សែប្រយុទ្ធវ័យក្មេងបារាំង ដែលកំពុងមានប្រជាប្រិយភាព ក្នុងពិភពបាល់ទាត់ Kylian Mbappe បានផ្ញើសារដល់ ក្រុម Real Madrid ឲ្យត្រៀមធ្លាក់ចេញ ពីក្របខ័ណ្ឌ Champion League ត្រឹមវគ្គ ១៦ក្រុមចុងក្រោយនេះ។

នេះបើតាមការចុះផ្សាយរបស់ The Goal បានឲ្យដឹងថា ខ្សែប្រយុទ្ធបារាំងវ័យក្មេង ដែលមានតម្លៃខ្លួនថ្លៃកប់ពពក Kylian Mbappe មានបំណងមិនខុសពី Neymar ឡើយ គឺចង់ទម្លាក់ក្រុម Real Madrid ត្រឹមវគ្គ ១៦ក្រុម​ចុងក្រោយនេះ។ យ៉ាងណាវិញនោះ ប្រភពខាងលើដដែល បានឲ្យដឹងបន្ថែមទៀតថា Mbappe ពិតជាសោកស្តាយ ដែលត្រូវមកជួបក្រុម Real Madrid ត្រឹមវគ្គ ១៦ក្រុមចុង​ក្រោយនេះ ព្រោះថា នៅ Real Madrid មាន Idol របស់គេរហូតដល់ទៅ២រូប។

ក្នុងនោះដែរ​ Mbappe បានលើកសរសើរពី គ្រូបង្វឹករបស់ Real Madrid គឺលោក Zinedine Zidane ដែលជាកីឡាករដ៍ឆ្នើម របស់បារាំង ដោយអះអាងថា នៅបារាំងគ្រប់គ្នាតែងតែចាតទុកគាត់ ជាវីរបុរសរបស់បារាំង ហើយតែងតែសរសើរពីសមត្ថភាព របស់គាត់ទាំងនៅអាជីពជាកីឡាកររហូតដល់ គ្រូបង្វឹក ព្រោះគាត់បានកសាងស្នាដៃជាច្រើន សូម្បីរូបគេក៍ពេញស្ងើចសរសើរ សមត្ថភាពរបស់ Zidane ដែរ។

យ៉ាងណាវិញនោះ Mbappe ក៍សរសើរយ៉ាងខ្លាំងលើកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ដែលជា Idol របស់គេថាជាកីឡាករដ៍ល្អបំផុត​មួយរូប ក្នុងដួងចិត្តរបស់គេ។ ក៍ប៉ុន្តែ ខ្សែប្រយុទ្ធវ័យក្មេងបារាំងរូបនេះ បានលើកឡើងថា នៅក្នុងជំនួប ជាមួយ​ Real Madrid នៅ Champion League វគ្គ ១៦ក្រុមចុងក្រោយនេះដែរ​ រូបគេនឹងមិត្តរួម​ក្រុម បានត្រៀមខ្លួនរួចហើយ ក្នុងការទម្លាក់ក្លិបស្តេចស Real Madrid ។

Mbappe នឹងមិនសោកស្តាយឡើយ សម្រាប់ការចង់ទម្លាក់ Real Madrid ព្រោះថា សមត្ថភាពកីឡាកររវាងក្រុមទាំង២ នៅពេលនេះ មិនខុសគ្នាប៉ុន្មានឡើយ ម្យ៉ាង Paris Saint Germain ទម្រង់លេងកាន់តែប្រសើរ ខណ: Real Madrid ទម្រង់​លេងមិនដូចមុនឡើយ។

មតិយោបល់