ព័ត៌មានកីឡា

Man Utd មិនខ្លាចគូប្រជែងធំ Barcelona ឡើយ

ក្រុមបីសាចក្រហម Manchester United នឹងទិញយកខ្សែប្រយុទ្ធបារាំង Antoine Griezmann ពីក្រុម Atletico Madrid ខណ:ក្រុមអង់គ្លេសមួយនេះ មិនខ្លាចគូប្រជែងដ៍ធំ Barcelona ឡើយ។

បើតាមប្រភព Marca ពីប្រទេសអេស្ប៉ាញ បានឲ្យដឹងថា ក្រុមបីសាចក្រហម Manchester United ហាក់មិនមានការព្រួយបារម្ភឡើយ ក្នុងការទិញយកខ្សែប្រយុទ្ធ Antoine Griezmann ពីក្រុម Atletico Madrid របស់អេស្ប៉ាញ។ ជាការពិតណាស់ Man Utd មានបំណងចង់នាំយក Griezmann តាំងពីរដូវក្តៅមកម្លេះ ក៍ប៉ុន្តែ ដោយសារតែក្លិបបាល់ទាត់ Atletico Madrid ជាប់ពិន័យ​របស់ FIFA បានធ្វើឲ្យក្លិបបីសាចក្រហម ត្រូវខកខាន ក្នុងការនាំយក កីឡាករបារាំងរូបនេះ។

យ៉ាងណាវិញនោះ Man Utd នៅតែមានបំណងចង់បាន Griezmann ដដែល ខណ:រដូវកាលដោះដូរកីឡាកររដូវរំហើយ ជិតឈានចូលមកដល់ ដែលខ្សែប្រយុទ្ធបារាំង គឺជាជម្រើសចម្បង ដែលបីសាចក្រហមចង់បាននោះ។ ថ្វីបើយ៉ាងនេះក្តី Man Utd ត្រូវជួបគូប្រជែងធំ Barcelona ដែលចង់បាន Griezmann មកចូលរួមក្លិបដែរនោះ បានធ្វើឲ្យ Man Utd មានការលំបាកបន្តិច។ ក៍ប៉ុន្តែ ក្រុមបីសាចក្រហម Manchester United ហាក់ដូចជាមិនព្រួយបារម្ភឡើយ ក្នុងការប្រជែងរបស់ក្រុម Barcelona ព្រោះថា Griezmann ក៍មានបំណងចង់មកចូលរួមជាមួយក្រុម​បីសាចក្រហម Manchester United ផងដែរ។

ដូច្នេះហើយ ក្រុមបីសាចក្រហម Manchester United មានសង្ឃឹមខ្ពស់ ក្នុងការនាំយកខ្សែប្រយុទ្ធបារាំង Antoine Griezmann ស្របពេលដែលក្រុម Barcelona មិនជាបញ្ហាសម្រាប់ Man Utd ឡើយ។

មតិយោបល់