Post News Media ព័ត៌មានកីឡា រឿង សោភ័ណ្ឌ ជ...

រឿង សោភ័ណ្ឌ ជាបេក្ខភាពកម្ពុជាតែម្នាក់គត់ដែលឡើងមកដល់វគ្គពាក់កណ្តាលផ្តាចព្រ័ត្រគោជល់

អ្នកប្រដាល់គុនខ្មែរដែលមកពីក្លិប ម្កុដរាជសីហ៍ រឿង សោភ័ណ្ឌ នឹងត្រូវធ្វើការប្រកួតជាមួយកីឡាករ ហ្វាមាំុងកន សុិតប៉ានសក្កិ ដែលមកពីខេត្ត ណាខនរ៉ាតសីម៉ា ប្រទេសថៃ ក្នុងវគ្គពាក់កណ្តាលផ្តាចព្រ័ត្រ នៃកម្មវិធីគោជល់ នាថ្ងៃទី៣០ ខែធ្នូ ស្អែកនេះ ចាប់ពីម៉ោង ៥:៣០ នាទីល្ងាចតទៅ នៅសង្វៀន ស៊ី អិន ស៊ី។

ក្នុងចំណោមកីឡាករដែលបានឡើងមកដល់វគ្គពាក់កណ្តាលផ្តាចព្រ័ត្រនេះ គឺមានតែ រឿង សោភ័ណ្ឌ ម្នាក់គត់ជាបេក្ខភាពរបស់ប្រទេសកម្ពុជា ខណ:ដែលកីឡាករ ៣រូប ផ្សេងទៀតសុទ្ធតែ មកពីព្រះរាជាណាចក្រថៃ រួមមាន ណាត់ថ:គាត ប្រានឈំភុន(ខេត្តសុរិន្ធ), អូប៉េ ស.ថ.វីស៊ីត(ខេត្តបុរីរាំុ) នឹង ហ្វាមាំុងកន សុិតប៉ានសក្កិ(ខេត្តណាខនរ៉ាតសីម៉ា) ដែលជាដៃគូរបស់ សោភ័ណ្ឌ។

សូមបញ្ជាក់ថា នៅថ្ងៃដដែលគ្នានេះ រវាងកីឡាករថៃ នឹងថៃ ណាត់ថ:គាត ប្រានឈំភុន ប្រកួតជាមួយ អូប៉េ ស.ថ.វីស៊ីត ក្នុងវគ្គពាក់កណ្តាលផ្តាចព្រ័ត្រដែរ។ រង់ចាំមើលថា កីឡាករកម្ពុជា ម្នាក់នេះអាចឈានដល់វគ្គផ្តាច់ព្រ័ត្រ នឹងគ្រងជើងឯកបានទេ?

Loading...