Post News Media ព័ត៌មានកីឡា អតីតគ្រូបង្វឹ...

អតីតគ្រូបង្វឹក Real Madrid បង្ហាញគម្រោងចាកចេញពីក្លិបចិន

លោក Fabio Capello ដែលជាអតីតគ្រូបង្វឹក Real Madrid បានប្រកាសពីផែនការក្នុងការចាកចេញពីក្របខ័ណ្ឌ Chinese Super League (CSL) នៅឆ្នាំក្រោយ។

គ្រូបង្វឹកវ័យ ៧១ ឆ្នាំរូបនេះ បានចូលរួមជាមួយក្រុមចិន Jiangsu Suning កាលពីខែមិថុនា ប៉ុន្តែមិនបានបំពេញនូវការរំពឹងទុកទេ ដែលត្រូវបានកំណត់នៅដើមរដូវនោះ ខណ:ក្រុមដឹកនាំបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទីលេខ ១២ ។ លោក Capello បានបញ្ជាក់ថា លោកនឹងមិនដឹកនាំកីឡាករ Ramires, Alex Teixeira និងមិត្តរួមការងាររបស់គាត់ទៀតទេ នៅក្រោយឆ្នាំ ២០១៨ ដែលមានន័យថាឆ្នាំ ២០១៨ នឹងជារដូវកាលចុងក្រោយ របស់គ្រូសញ្ជាតិអ៊ីតាលី ដើម្បីគ្រប់គ្រងក្លិបចិន។

លោក Capello បានប្រាប់ភ្នាក់ងារព័ត៌មាន Xinhua ថា៖ “ខ្ញុំបាននិយាយជាមួយប្រធានក្លិបរួចហើយ ខ្ញុំមិនមានផែនការបន្តទៀតទេ។ ខ្ញុំនឹងបញ្ចប់មួយរដូវកាល (ក្នុងឆ្នាំ 2018) តាមកិច្ចសន្យារបស់ខ្ញុំ»។

អតីតគ្រូបង្វឹកក្លិប Real Madrid និងក្រុមជម្រើសជាតិអង់គ្លេសរូបនេះ កំពុងមានទំនាក់ទំនង ចង់ទៅបំពេញការងារនៅអ៊ីតាលី ដែលអាចចូលរួមជាមួយ AC Milan នៅក្នុងក្របខ័ណ្ឌ Serie A៕

Loading...