ព័ត៌មានកីឡា

Ronaldo ឈ្នះពានរង្វាន់ Best European Sportsperson of 2017

កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បន្តឈ្នះពានរង្វាន់ Best European Sportsperson of 2017 ដែលជាពានរង្វាន់របស់កីឡាករនៅតំបន់អឺរ៉ុប​ទាំងអស់ ត្រូវប្រជែងគ្នាយកពានមួយនេះ។

នេះបើតាម Website ផ្ទាល់របស់ក្រុមអធិរាជស Real Madrid បានឲ្យដឹងថា Cristiano Ronaldo បានដណ្តើមយកពានរង្វាន់ Best European Sportsperson of 2017 នៅឆ្នាំនេះទៀត។ ជាការពិតណាស់ ពានរង្វាន់ Best European Sportsperson of 2017 នឹងត្រូវបោះឆ្នោតដោយប្រព័ន្ធសារពត៌មាន ល្បីៗចំនួន ២៦ នៅអឺរ៉ុប ធ្វើការជ្រើសរើសរកអ្នកដែលទទួលបានការបោះ​ឆ្នោតច្រើនជាងគេ ដើម្បីគ្រងពានរង្វាន់នេះ។

ក្នុងនោះដែរ ក្រៅពី Cristiano Ronaldo នៅមានកីឡាករល្បីៗ នៅតំបន់អឺរ៉ុបផ្សេងទៀត រួមមានកីឡាករប្រណាំងឡានដ៍ឆ្នើម Lewis Hamilton, កីឡាករវាយតេនីស Roger Federer និងកីឡាករ Rafael Nadal សុទ្ធសឹងជាកីឡាករដែលមានប្រជាប្រិយ​ភាពធ្វើការប្រកួតប្រជែងនេះ។ គួររំលឹកផងដែរថា Ronaldo បានឈ្នះពាន​នេះ ជាថ្មីម្តងទៀត ពោលគឺ២ឆ្នាំជាប់គ្នាហើយ ដោយសារតែកីឡាកររូបនេះ បានជួយឲ្យក្រុម Real Madrid ឈ្នះពាន Laliga និង Champion League រដូវកាលមុន តាមរយ:ការស៊ុតបាន ៤២ ក្នុងការឈ្នះពាន២នេះ រួមទាំងការបោះបាល់ឲ្យមិត្តរួម​ក្រុមបាន ៣៧គ្រាប់ផងដែរ ដោយមិនគិតពានពាន UEFA Super Cup, FIFA Club World Cup និង Spanish Super Cup រួមទាំងគ្រាប់បាល់ដែល Ronaldo បានស៊ុតនៅរដូវកាលនេះឡើយ។

គួរបញ្ជាក់ផងដែរថា Ronaldo បានទទួលសម្លេងឆ្នោតគាំទ្រ ចំនួន ១៥៩ពិន្ទុ យកឈ្នះលើ Lewis Hamilton ដែលទទួលបាន ១៤៣ពិន្ទុ, Roger Federer ទទួលបាន ១២៤ពិន្ទុ និង Rafael Nadal ទទួលបាន ១១៣ពិន្ទុ។ ដូច្នេះហើយ ខ្សែប្រយុទ្ធដ៍ឆ្នើមរបស់ក្រុម Real Madrid កីឡាករ Cristiano Ronaldo បានបន្តឈ្នះ ពានរង្វាន់ Best European Sportsperson of 2017 ដែលជាសមទ្ធិផលយ៉ាងល្អរបស់កីឡាកររូបនេះ នៅរដូវកាលនេះ។

មតិយោបល់