ព័ត៌មានកីឡា

Real Madrid ចាប់អារម្មណ៍ខ្សែការពារស្លាបឆ្វេង U-17 របស់​ Fullham ជំនួសតំណែង Marcelo

ក្រុមស្តេចស Real Madrid កំពុងតែចាប់អារម្មណ៍លើខ្សែ​ការពារស្លាបឆេ្វង អាយុ ១៧ឆ្នាំ របស់ក្រុម Fullham កីឡាករ Ryan Sessegnon ដើម្បីត្រៀមជំនួសតំណែង​របស់ ខ្សែការពារដ៍ឆ្នើម Marcelo ។

បើតាមការចុះផ្សាយរបស់ Talk Sports បានឲ្យដឹងថា​ ក្រុម Real Madrid កំពុងតែចរចារទិញយកខ្សែការពារ​យុវជនរបស់អង់គ្លេស Ryan Sessegnon ពីក្រុម Fullham ។ ជាក់ស្តែងណាស់ Real Madrid ចង់បានខ្សែ​ការពារស្លាបបន្ថែមទៀត ដើម្បីយកទៅជំនួសតំបន់លេង របស់ខ្សែការពារដ៍ឆ្នើម និងជាអនុប្រធានក្លិប គឺកីឡាករ Marcelo ថ្វីបើមាន Theo Hernandez តែមិនទាន់គ្រប់​គ្រាន់ឡើយ សម្រាប់ក្លិបអធិរាជស មួយនេះ។

យ៉ាងណា​វិញនោះ វាមិនមែនជារឿងងាយស្រួលឡើយ សម្រាប់ក្រុម Real Madrid ក្នុងការនាំយកខ្សែការពារស្លាបវ័យក្មេង​អង់គ្លេសរូបនេះ ព្រោះថា ក្រុម Tottenham, Man City , Manchester United និង Arsenal ក៍កំពុងតែសម្លឹងឃើញកីឡាកររូបនេះ​ ដែល​អាចធ្វើឲ្យ​ Real Madrid ត្រូវចំណាយដើមទុន ច្រើនបន្តិច។ ម្យ៉ាងវិញទៀត Real Madrid កំពុងតែចរចារយ៉ាងមមាញឹក ដើម្បីនាំយកកីឡាករវ័យក្មេងអង់គ្លេសរូបនេះ ប្រកបដោយក្តីសង្ឃឹម ស្របពេលដែលក្លិបយក្សអេស្ប៉ាញ​មួយនេះ នឹងនាំយកកីឡាករអង់គ្លេសនេះឲ្យបាន។

ដូច្នេះ​ហើយ ក្រុម Real Madrid នឹងប្រជែងជាមួយក្រុមនៅអង់​គ្លេស ដើម្បីនាំយក ​Ryan Sessegnon ឲ្យបាន ដើម្បីត្រៀមជំនួសតំណែងរបស់ Marcelo ដែលមានវ័យ​កាន់តែជ្រេទៅហើយនោះ។

មតិយោបល់