Post News Media ព័ត៌មានកីឡា Juventus បដិស...

Juventus បដិសេធ ៧០លានផោន បូក Mkhitaryan

ក្រុមសេះបង្កង់​ Juventus បានបដិសេធ សំណើររបស់ក្រុមបីសាចក្រហម Manchester United ក្នុងការទិញយកខ្សែប្រយុទ្ធវ័យក្មេងអាហ្សង់ទីន Paulo Dybala ក្នុងទីផ្សារដោះដូរកីឡាករនាពេលដ៍ខ្លីខាងមុខ​​នេះ។

បើតាមការចុះផ្សាយរបស់ The Sun បានឲ្យដឹងថា ក្រុមជើងឯកអ៊ីតាលី Juventus មិនយល់ព្រមលក់ Dybala ឲ្យក្រុមបីសាចក្រហម Manchester United ក្នុងតម្លៃ ៧០លានផោន បូករួមនឹងការថែមខ្សែបម្រើ Henrikh Mkhitaryan មួយរូបទៀត។ តាមប្រភពខាងលើដដែល បានឲ្យដឹងបន្ថែមទៀតថា ក្រុមJuventus ចង់បានតម្លៃខ្លួនរបស់ Dybala ដល់ទៅ ៨៦លានផោន ដែលប្រហាក់ប្រហែលនឹងតម្លៃរបស់ Antoine Griezmann ដែលក្រុមបីសាចក្រហមចង់​ទិញពី Atletico Madrid នោះ។

យ៉ាងណាវិញ សម្រាប់ Man Utd ប្រហែលជាមិនរាថយ ក្នុងការតម្លើងថ្លៃខ្លួន​របស់ Paulo Dybala ឡើយ ព្រោះថា នៅពេលនេះ ក្រុមបីសាចក្រហម ត្រូវការកីឡាករនៅតំបន់ប្រយុទ្ធ​ជាចាំ​បាច់ ដើម្បីរក្សាតំណែង នៅតំបន់កំពូលតារាង ឲ្យស្ថិតស្ថេរ និងមានឱកាសលេងនៅ Champion League ឆ្នាំក្រោយទៀត។ ជាពិសេសនោះ ប្រសិនបើ Man Utd បរាជ័យក្នុងការទិញយក Antoine Griezmann នោះច្បាស់ណាស់ Man Utd នឹងយក Dybala ឲ្យបាន​ដោយមិនគិតពីតម្លៃខ្លួនរបស់កីឡាកររូបនេះឡើយ។ គួរបញ្ជាក់ផងដែរថា ក្រុមបីសាចក្រហម ហាក់ដូចជានៅ​ស្ទើតំបន់កណ្តាល និងខាងលើណាស់ ខណ:ការនាំយក Dybala ឬ Griezmann មកនេះ អាចនឹងធ្វើឲ្យក្រុម Manchester United មានភាពរឹងមាំជាងមុនជាក់ជា​មិន​ខាន។

ដូច្នេះហើយ រង់ចាំមើលថា តើក្រុមបីសាចក្រហម Manchester United យល់ព្រមទិញយក Paulo Dybala ក្នុងតម្លៃ៨៦លានផោន ដោយបូកនឹងខ្សែបម្រើ Henrikh Mkhitaryan ដែរឬយ៉ាងណា?

Loading...