ព័ត៌មានកីឡា

លក់កីឡាករឲ្យគេហើយ ចង់ខ្ចីកីឡាករគេមកវិញទៀត

ក្រុម Southampton ក្រោយពីយល់ព្រមលក់ខ្សែការពារ​ហូរឡង់ Virgil van Dijk ឲ្យក្រុមហង្សក្រហម Liverpool រួចមក ក្លិបអង់គ្លេសមួយនេះ កំពុងតែខ្ចីខ្សែប្រយុទ្ធ ពី Liverpool មួយរូបត្រឡប់មកវិញ។

ជាក់ស្តែងណាស់ បើតាមរបាយការណ៍ ពី Telegram បានឲ្យដឹងថា ក្រុម Suthampton ចង់ខ្ចីជើងខ្សែប្រយុទ្ធអង់គ្លេស Daniel Sturridge ពីក្រុម​ហង្សក្រហម Liverpool ។ ជាការពិតណាស់ Sourthampton បានលក់ខ្សែការពារហូរឡង់ Virgil van Dijk ទៅឲ្យក្រុម Livepool ក្នុងពេលថ្មីៗនេះ តម្លៃ ៧០លានផោន ដែលជាតម្លៃកំណត់ត្រាមួយ កនុងការទិញវដូរខ្សែការពារ។

ដោយយោងទៅលើហេតុ​ផលនេះ ក្រុម Southampton បានចាប់អារម្មណ៍ ក្នុងការនាំយក Daniel Sturridge មកវិញ ក្នុងលក្ខខ័ណ្ឌ​ខ្ចីជើង ព្រោះថា Liverpool ក៍មិនចង់ទុកខ្សែប្រយុទ្ធ​អង់គ្លេសរូបនេះដែរ ខណ:តំបន់ប្រយុទ្ធរបស់ ហង្សក្រហម កំពុងតែគរជើងគ្នានោះ។ ម្យ៉ាងវិញទៀត Daniel Sturridge ក៍ចង់ចាកចេញពី Anfields ដែរ ដោយសារតែ​កីឡាកររូបនេះ ចង់ស្វែងរកទ្រនុំថ្មី ដែលអាចផ្តល់ឱកាស​លេងក្នុងទីលានច្រើនជាងនៅ Liverpool ដើម្បីប្រជែងបេក្ខភាព ទៅលេង World Cup ២០១៨ នៅរុស្ស៊ី។

ដូច្នេះហើយ ក្រុម Southampton នឹងនាំយក​ខ្សែប្រយុទ្ធ Daniel Sturridge ពីក្រុម ហង្សក្រហម Liverpool ត្រឡប់មកវិញ តែក្នុងលក្ខខ័ណ្ឌខ្ចីជើងប៉ុណ្ណោះ បន្ទាប់ពីលក់ Virgil van Dijk ទៅឲ្យក្លិបមួយនេះ ។

មតិយោបល់