Post News Media ព័ត៌មានកីឡា Courtios នឹងច...

Courtios នឹងចាកចេញពី Chelsea ទៅកាន់​ Real Madrid

អ្នកចាំទីដៃស្អិត Thibaut Courtios បានសម្រេចចិត្តមិន​បន្តកុងត្រាថ្មី ជាមួយក្រុមតោខៀវ Chelsea ឡើយ ដោយកីឡាកររូបនេះ នឹងចាកចេញ ទៅកាន់ក្រុមយក្ស​អេស្ប៉ាញ Real Madrid ។

បើតាមការចុះផ្សារបស់ The Mirror បានឲ្យដឹងថា អ្នកចាំទីប៊ែលហ្ស៊ិក Thibaut Courtios ចង់ផ្លាស់មកកាន់​ក្រុមអធិរាជស Real Madrid យ៉ាងខ្លាំង បើទោះបីជាក្លិប​បាល់ទាត់ តោខៀវ Chelsea បានត្រៀមកុងត្រាថ្មីយ៉ាងប្រ​សើរដល់កីឡាកររូបនេះ ក៍ដោយ។ ជាការពិតណាស់ តាមរយ:ប្រភពខាងលើដដែល បានឲ្យដឹងបន្ថែមទៀតថា ការសម្រេចចិត្តចង់ផ្លាស់ទៅកាន់ Real Madrid នេះដែរ មានហេតុផល២យ៉ាង ដែលតម្រូវឲ្យ Courtios ចង់ផ្លាស់ទៅនោះ។

ហេតុផលទី១ គឺ ក្រុម Real Madrid ចង់បានអ្នកចាំទីរូបនេះ ទៅលេងក្នុងជម្រើស១១នាក់ដំបូង​ខណ: Real Madrid មានបំណងចង់រុះរើ អ្នកចាំទីទាំង២ រូបរបស់ក្លិបយក្សអេស្ប៉ាញមួយនេះ នៅរដូវកាលក្រោយ។ ហេតុផលទី២នោះ ដោយសារតែមិត្តស្រី របស់ Courtios និងកូន២នាក់របស់គេ កំពុងរស់នៅទីក្រុងម៉ាឌ្រីត ស្រប​ពេលដែល Courtios ចង់ទៅរស់នៅជុំគ្នា។

គួរបញ្ជាក់ផងដែរថា ក្រុមតោខៀវ Chelsea បានត្រៀមកុង​ត្រាថ្មី ជាមួយ Thibaut Courtios ដោយមានបំណងចង់​ឲ្យអ្នកចាំទីរូបនេះ ក្លាយជាអ្នកចាំទីដែលទទួលបាន​ប្រាក់​ប្រចាំសប្តាហ៍ខ្ពស់ជាងគេបំផុតក្នុងពិភពលោក ក៍ប៉ុន្តែ Courtios បានបដិសេធ ដោយចង់ផ្លាស់ទៅលេងឲ្យក្រុម Real Madrid ។

Loading...