Post News Media ព័ត៌មានកីឡា Chelsea លុត S...

Chelsea លុត Stoke យ៉ាចាស់ដៃ

ក្រុមតោខៀវ Chelsea បានរំកិលឡើងទៅកាន់លេខ២ ក្នុងតារាងហើយ បន្ទាបពី​បានយកឈ្នះក្រុម Stoke City យ៉ាងចាស់ដៃ​ ក្នុងលទ្ធផល ៥-០ យប់មិញនេះ មុនថ្ងៃឆ្លងឆ្នាំមកដល់។

នេះគឺជាការប្រកួតមួយ យ៉ាងល្អ របស់ក្រុមតោខៀវ Chelsea មុនត្រៀមទទួលឆ្នាំ​ថ្មី ២០១៨នេះ តាមរយ:ការលុតក្រុម Stoke City ក្នុងលទ្ធផល៥-០ នៅ Premier League ។ ៥គ្រាប់របស់ក្រុមតោខៀវ Chelsea រកបានដោយ កីឡាករ Antonio Ruediger នៅនាទីទី៣, Danny Drinkwater នៅនាទីទី៩, Pedro Rodriguez នៅនាទីទី២៣, ការទាត់បាល់ពិន័យ១១ម៉ែត្ររបស់ Willian នៅនាទីទី៧៣ និងការស៊ុតរបស់កីឡាករ Davide Zappacosta នៅនាទីទី ៨៨។

តាមរយ:ការប្រកួតនេះ បានធ្វើឲ្យក្រុមតោខៀវ Chelsea រំកិលឡើងទៅឈរលេខ២ ក្នុងតារាងវិញហើយ បន្ទាប់ពីក្រុមបីសាចក្រហម Manchester United បើកទ្វារ Old Trafford បានត្រឹមស្មើ ០-០ ជាមួយក្រុម Southampton ។ យ៉ាងណាវិញ ថ្វីបើ ក្រុម Manchester City បាននាំមុខ​ពិន្ទុ ដាច់លើក្រុមតោខៀវ Chelsea ក៍ដោយ តែក្រុមការពារជើងឯកមួយនេះ នៅតែ​មិនទាន់អស់សង្ឃឹមនៅឡើយ ព្រោះថា ការប្រកួតនៅសល់ច្រើនទៀត។

ប្រសិនបើពួកគេ នៅតែរក្សាទម្រង់លេងល្អបែបនេះ ខណ: Manchester City ភ្លាត់ចាញ់ ៥-៦ ប្រកួតជាប់គ្នានោះ នោះ Chelsea នឹងមានឱកាសការពារជើងឯក របស់ពួកគេឆ្នាំនេះម្តងទៀត។

Loading...