Post News Media ព័ត៌មានកីឡា Juventus មិនឲ...

Juventus មិនឲ្យរបូតពានឆ្នាំនេះឡើយ

ក្រុមសេះបង្កង់ Juventus នៅតែរក្សាទម្រង់លេងបានយ៉ាងល្អ ក្នុងការប្រកួតនៅ​ក្របខ័ណ្ឌ Italian Serie A ដោយតាមពីក្រោយក្រុមកំពូលតារាង Napoli ត្រឹមតែ១ពិន្ទុប៉ុណ្ណោះ។

ជាក់ស្តែងណាស់ ក្រុមសេះបង្កង់ Juventus ធ្វើបានយ៉ាងល្អ ដោយបានទៅបំបាក់ក្រុម Hellas Verona ក្នុងទឹកដី ដោយលទ្ធផល ៣-១ យប់មិញនេះ។ ក្នុងនោះដែរ គ្រាប់បាល់របស់ក្រុម Juventus រកបានដោយកីឡាករ Blaise Matuidi នៅនាទីទី៦ ក៍ប៉ុន្តែ ត្រូវបានក្រុមម្ចាស់​ផ្ទះ Verona តាមបានស្មើមកវិញ នៅនាទីទី៥៩ ដែលធ្វើឲ្យក្រុម Juventus ហាក់ព្រួយបារម្ភបន្តិច ខណ:ក្រុមមួយនេះ មានភារកិច្ច ការពារជើងឯកផងនោះ។

យ៉ាងណាវិញ ខ្សែប្រយុទ្ធវ័យក្មេង អាហ្សង់ទីន Paulo Dybala ពិតជាមិនធ្វើឲ្យក្រុម Juventus អស់សង្ឃឹមឡើយ​ ដោយកីឡាកររូបនេះ បានស៊ុត២គ្រាប់ឲ្យក្រុម Juventus បន្ថែមទៀត ពោលស៊ុតបាន នៅនាទីទី៧២ និងនាទីទី៧៩ ដែលធ្វើឲ្យបញ្ចប់ការប្រកួត ក្រុម Juventus បានយកឈ្នះលើក្រុម​ម្ចាស់ផ្ទះ Hellas Verona ក្នុងលទ្ធផល ៣-១ បន្តឈរលេខ២ ក្នុងតារាង។ គួរបញ្ជាកផងដែរថា សរុបត្រឹមការប្រកួតនេះ ក្រុម Juventus មាន ៤៧ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង Napoli តែ១ពិន្ទុប៉ុណ្ណោះ ដែលមាន ៤៨ពិន្ទុ។

ដូច្នេះហើយ ក្រុមសេះបង្កង់ Juventus នៅតែមានឱកាសការពារជើងឯក របស់ពួកគេ បានដដែលនៅឆ្នាំនេះ ស្របពេលដែលក្រុមជោគជ័យជាងគេ នៅអីតាលី ប៉ុន្មានឆ្នាំមកនេះ មានមហិច្ចតា គ្រងជើងឯក​ ឆ្នាំនេះបន្តទៀត។

Loading...