ព័ត៌មានកីឡា

Man Utd បើបន្តបែបនេះទៀត អាចរបូត Champion League ឆ្នាំក្រោយ

ក្រុមបីសាចក្រហម Manchester United ក្រោយពីចាញ់ក្រុម Manchester City រួចមកហាក់លេងធ្លាក់ទម្រង់យ៉ាងខ្លាំង ដោយក្រុមជើងខ្លាំងអង់គ្លេសមួយនេះ មិនទាន់ស្គាល់ឈ្នះការប្រកួតនៅឡើយទេ ដោយលេងស្មើ៣ប្រកួតជាប់ៗគ្នាមក​ហើយ។

ជាក់ស្តែងណាស់ យប់មិញនេះ ក្រុមបីសាចក្រហម​ Manchester United បានធ្វើឲ្យអ្នកគាំទ្រទាំងអស់ មានការខកចិត្តយ៉ាងខ្លាំង ដោយក្លិបមួយនេះ នៅតែមិនអាចយកឈ្នះលើក្រុម Sothampton បានទៀត ក្នុងការលេង ៩០នាទី​ពេញ។ ក្នុងនោះដែរ ប្រសិនបើក្រុម Man Utd នៅតែបន្តលេងមិនល្អបែបនេះទៀត មិនត្រឹមតែមិនអាចឈ្នះពាន Premier League ឡើយ សូម្បីតែការរក្សាតំណែង លេងនៅ Champion League រដូវ​កាលក្រោយ មិនដឹងទៅជាយ៉ាងណាឡើយ ព្រោះថា នៅពេលនេះ Man Utd កំពុងឈរលេខ៣ ក្នុងតារាង ដោយនាំមុខក្រុម លេខ៤ Liverpool តែ៣ពិន្ទុ និង Tottenham និង Arsenal តែ៧ពិន្ទុប៉ុណ្ណោះ ដែលមានន័យថា បើ Man Utd ភ្លាត់ ៥-៦ ប្រកួតទៀតនោះ ច្បាស់ជាដឹងសខ្មៅជាក់ជាមិនខាន។ យ៉ាងណាវិញ ក្រុម​បីសាចក្រហម Manchester United នៅតែមានឱកាសដដែល ព្រោះថា ការដោដូរកីឡាករជិតចាប់ផ្តើមហើយ ខណ:ក្រុមមួយនេះ បានត្រៀមទិញយក​កីឡាករបន្ថែមមកពង្រឹងក្លិប ដើម្បីមហិច្ចតារបស់ពួកគេ នៅឆ្នាំថ្មីនេះ។

ដូច្នេះហើយ រង់ចាំមើលថា តើក្រុមបីសាចក្រហម Manchester United បន្តការធ្លាក់ទម្រង់លេងបែបនេះបន្តទៀត ឬអាចស្រង់ដើមរបស់ពួកគេបានមកវិញ​នោះ?

https://www.youtube.com/watch?v=6k2URCRx7Co

មតិយោបល់